bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Colossians 3
Colossians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយ នោះចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ចុះនៅខាងស្ដាំព្រះ។
2
ចូរគិតអំពីអ្វីៗនៅស្ថានលើ មិនមែនអំពីអ្វីៗនៅផែនដីទេ។
3
ដ្បិតអ្នករាល់គ្នាបានស្លាប់ ហើយជីវិតរបស់អ្នករាល់គ្នាត្រូវបានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះ។
4
កាលណាព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នា បានលេចមក ពេលនោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីរុងរឿងដែរ។
5
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
6
ដោយសារតែសេចក្ដីទាំងនេះឯង ដែលព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់ ។
7
ពីមុន អ្នករាល់គ្នាក៏ដើរក្នុងសេចក្ដីទាំងនោះដែរ កាលអ្នករាល់គ្នារស់នៅក្នុងសេចក្ដីទាំងនោះ។
8
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាត្រូវដោះសេចក្ដីទាំងអស់នោះចេញ គឺកំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និងពាក្យស្មោកគ្រោកពីមាត់របស់អ្នករាល់គ្នា។
9
កុំភូតភរគ្នាទៅវិញទៅមកឡើយ ដ្បិតអ្នករាល់គ្នាបានដោះបុគ្គលចាស់ចេញ ជាមួយនឹងអំពើរបស់វា
10
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
11
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
12
ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់
13
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់ បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។
14
នៅលើសេចក្ដីទាំងអស់នេះ ចូរបន្ថែមសេចក្ដីស្រឡាញ់ ដែលជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍។
15
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទ គ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
16
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
17
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។
18
ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលនឹងប្ដីរបស់ខ្លួន ឲ្យគប្បីក្នុងព្រះអម្ចាស់ចុះ។
19
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយកុំឲ្យកាចនឹងនាងឡើយ។
20
ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតការធ្វើដូច្នេះជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់។
21
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនៗរបស់អ្នកខឹងឡើយ ក្រែងលោពួកវាបាក់ទឹកចិត្ត។
22
បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដី ក្នុងគ្រប់ការទាំងអស់ មិនមែនដោយបម្រើតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺដោយចិត្តស្មោះត្រង់វិញ ទាំងកោតខ្លាចព្រះអម្ចាស់ ។
23
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើអស់ពីចិត្ត ដូចជាធ្វើសម្រាប់ព្រះអម្ចាស់ មិនមែនសម្រាប់មនុស្សទេ
24
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នានឹងទទួលមរតកជារង្វាន់ពីព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
25
ជាការពិត អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ទទួលមកវិញ តាមអំពើអយុត្តិធម៌ដែលខ្លួនបានប្រព្រឹត្ត ហើយចំពោះព្រះអង្គ គ្មានការលំអៀងឡើយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4