bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Colossians 4
Colossians 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះបាវបម្រើ ដោយយុត្តិធម៌ និងត្រឹមត្រូវ ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។
2
ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន ទាំងប្រុងស្មារតីក្នុងការអធិស្ឋានដោយការអរព្រះគុណចុះ។
3
ក្នុងពេលជាមួយគ្នា សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបានបើកទ្វារនៃព្រះបន្ទូលដល់យើង ឲ្យប្រកាសអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ ដោយសារតែការនេះឯង ដែលខ្ញុំជាប់ចំណង។
4
សូមអធិស្ឋានឲ្យខ្ញុំអាចបញ្ជាក់អាថ៌កំបាំងនោះឲ្យច្បាស់ តាមដែលខ្ញុំត្រូវនិយាយ។
5
ចូរប្រព្រឹត្តចំពោះអ្នកក្រៅដោយប្រាជ្ញា ទាំងឆក់ឱកាស ផង។
6
ពាក្យសម្ដីរបស់អ្នករាល់គ្នាត្រូវប្រកបដោយសេចក្ដីសប្បុរសជានិច្ច ទាំងមានជាតិអំបិលផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងម្នាក់ៗយ៉ាងណា។
7
ទីឃីកុសបងប្អូនដ៏ជាទីស្រឡាញ់ ជាអ្នកបម្រើស្មោះត្រង់ និងជាអ្នកបម្រើរួមការងារក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។
8
ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នាដើម្បីការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីយើង និងដើម្បីឲ្យគាត់លើកទឹកចិត្តអ្នករាល់គ្នា។
9
គាត់នឹងមកជាមួយអូនេស៊ីមបងប្អូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា។ ពួកគាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលកើតឡើងនៅទីនេះ។
10
អើរីស្តាកអ្នកជាប់គុកជាមួយខ្ញុំ និងម៉ាកុសបងប្អូនជីដូនមួយរបស់បារណាបាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចំពោះម៉ាកុស អ្នករាល់គ្នាបានទទួលពាក្យបង្គាប់ថា ប្រសិនបើគាត់មករកអ្នករាល់គ្នា សូមអ្នករាល់គ្នាទទួលគាត់។
11
យេស៊ុសដែលហៅថាយូស្ទុស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកកាត់ស្បែក មានតែអ្នកទាំងនេះប៉ុណ្ណោះដែលជាអ្នករួមការងារដើម្បីអាណាចក្ររបស់ព្រះ ពួកគាត់ជាទីកម្សាន្តចិត្តដល់ខ្ញុំ។
12
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើ បំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
13
តាមពិត ខ្ញុំអាចធ្វើបន្ទាល់អំពីគាត់បានថា គាត់ធ្វើការនឿយហត់ យ៉ាងខ្លាំងដើម្បីអ្នករាល់គ្នា និងដើម្បីអ្នកដែលនៅឡៅឌីសេ និងហេរ៉ាប៉ូលី។
14
លូកាគ្រូពេទ្យដ៏ជាទីស្រឡាញ់ និងដេម៉ាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
15
សូមជួយសួរសុខទុក្ខបងប្អូននៅឡៅឌីសេ សូមជួយសួរសុខទុក្ខនីមផាស និងក្រុមជំនុំនៅផ្ទះនាង ផង។
16
ក្រោយពីអានសំបុត្រនេះក្នុងចំណោមអ្នករាល់គ្នារួចហើយ សូមឲ្យក្រុមជំនុំនៅឡៅឌីសេអានផង ហើយសំបុត្រដែលមកពីឡៅឌីសេ ក៏អ្នករាល់គ្នាត្រូវអានដែរ។
17
សូមប្រាប់អើឃីពថា: “ចូរយកចិត្តទុកដាក់ចំពោះការងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ ដើម្បីបំពេញការងារនោះឲ្យសម្រេច”។
18
ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមនឹកចាំអំពីការជាប់ឃុំឃាំងរបស់ខ្ញុំផង។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នករាល់គ្នា! ៕៚
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4