bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Ephesians 3
Ephesians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ធ្វើជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ។
2
អ្នករាល់គ្នាពិតជាបានឮអំពីតួនាទីនៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នា
3
គឺថាមានអាថ៌កំបាំងត្រូវបានសម្ដែងដល់ខ្ញុំ តាមរយៈការបើកសម្ដែង ដូចដែលខ្ញុំបានសរសេរដោយសង្ខេបកាលពីមុន។
4
ពេលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់ពីការយល់ដឹងរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន។
5
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិ ជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
6
អាថ៌កំបាំងនេះគឺ សាសន៍ដទៃនឹងបានជាអ្នករួមទទួលមរតក ជាអ្នករួមក្នុងរូបកាយតែមួយ និងជាអ្នករួមចំណែកក្នុងសេចក្ដីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
7
ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ដំណឹងល្អនេះស្របតាមអំណោយទាននៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំតាមរយៈកិច្ចការនៃព្រះចេស្ដារបស់ព្រះអង្គ។
8
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
9
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
10
ដើម្បីឲ្យព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះត្រូវបានបើកឲ្យស្គាល់ដល់មេគ្រប់គ្រង និងអំណាចនៅលើមេឃ តាមរយៈក្រុមជំនុំ នៅឥឡូវនេះ។
11
ការទាំងនេះគឺស្របតាមបំណងព្រះហឫទ័យដ៏អស់កល្ប ដែលព្រះអង្គបានធ្វើឲ្យសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង។
12
នៅក្នុងព្រះគ្រីស្ទ និងតាមរយៈជំនឿលើព្រះអង្គ យើងមានផ្លូវចូលទៅឯព្រះ ដោយភាពក្លាហាន ទាំងទុកចិត្ត។
13
ដូច្នេះ ខ្ញុំសុំអ្នករាល់គ្នា កុំឲ្យធ្លាក់ទឹកចិត្តដោយព្រោះទុក្ខវេទនារបស់ខ្ញុំដើម្បីអ្នករាល់គ្នាឡើយ ដ្បិតទុក្ខវេទនានេះជាសិរីរុងរឿងរបស់អ្នករាល់គ្នា។
14
ហេតុនេះហើយបានជាខ្ញុំលុតជង្គង់នៅចំពោះព្រះបិតា
15
ដែលពូជអម្បូរទាំងអស់នៅលើមេឃ និងនៅលើផែនដី បានទទួលឈ្មោះពីព្រះអង្គ——
16
ដើម្បីឲ្យព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នាមាំមួនក្នុងបុគ្គលខាងក្នុងដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
17
និងឲ្យព្រះគ្រីស្ទគង់ក្នុងចិត្តរបស់អ្នករាល់គ្នាតាមរយៈជំនឿ ព្រមទាំងឲ្យអ្នករាល់គ្នាបានចាក់ឫស និងចាក់គ្រឹះរឹងមាំក្នុងសេចក្ដីស្រឡាញ់
18
ដើម្បីឲ្យអ្នករាល់គ្នាមានសមត្ថភាពយល់ជាមួយនឹងវិសុទ្ធជនទាំងអស់ ថាសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ មានទទឹង បណ្ដោយ កម្ពស់ និងជម្រៅប៉ុនណា
19
ហើយឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដែលហួសវិស័យលើសពីចំណេះដឹងរបស់មនុស្ស ព្រមទាំងឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយគ្រប់ទាំងភាពពេញលេញរបស់ព្រះ។
20
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
21
សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គនៅក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6