bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Ephesians 5
Ephesians 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
ដូច្នេះ ចូរធ្វើជាអ្នកយកតម្រាប់តាមព្រះ ឲ្យសមជាកូនដ៏ជាទីស្រឡាញ់
2
ព្រមទាំងដើរក្នុងសេចក្ដីស្រឡាញ់ចុះ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងដែរ ហើយបានប្រគល់អង្គទ្រង់ជំនួសយើងទុកជាតង្វាយ និងយញ្ញបូជា ដើម្បីជាក្លិនក្រអូបពិដោរដល់ព្រះ។
3
ចំពោះអំពើអសីលធម៌ខាងផ្លូវភេទ និងអំពើស្មោកគ្រោកគ្រប់យ៉ាង ឬការលោភលន់ កុំឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ តាមដែលសមគួរនឹងវិសុទ្ធជន។
4
ពាក្យចំអេសចំអាស សម្ដីលេលា ឬពាក្យលេងសើចថោកទាបក៏មិនគប្បីដែរ។ ផ្ទុយទៅវិញ ចូរពោលពាក្យអរព្រះគុណចុះ។
5
អ្នករាល់គ្នាត្រូវដឹងឲ្យច្បាស់នូវសេចក្ដីនេះថា អស់ទាំងមនុស្សអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ (គឺមនុស្សថ្វាយបង្គំរូបបដិមាករ) នឹងទទួលមរតកនៅក្នុងអាណាចក្ររបស់ព្រះគ្រីស្ទ និងព្រះមិនបានឡើយ។
6
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
7
ដូច្នេះ កុំឲ្យមានចំណែកជាមួយពួកគេឡើយ។
8
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
9
(ដ្បិតផលផ្លែរបស់ពន្លឺ មាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីពិត)
10
ទាំងពិចារណាថាអ្វីជាទីគាប់ព្រះហឫទ័យដល់ព្រះអម្ចាស់ចុះ។
11
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលមិនបង្កើតផលឡើយ ផ្ទុយទៅវិញ ចូរលាតត្រដាងការទាំងនោះចុះ
12
ដ្បិតអ្វីដែលពួកគេប្រព្រឹត្តដោយសម្ងាត់ សូម្បីតែនិយាយ ក៏គួរឲ្យខ្មាសដែរ។
13
ប៉ុន្តែនៅពេលត្រូវបានលាតត្រដាងដោយពន្លឺ អ្វីៗទាំងអស់នឹងត្រូវបានធ្វើឲ្យមើលឃើញ
14
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
15
ដូច្នេះ ចូរប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាដើរ កុំឲ្យដូចមនុស្សគ្មានប្រាជ្ញាឡើយ គឺឲ្យដូចមនុស្សមានប្រាជ្ញាវិញ
16
ទាំងឆក់ឱកាស ពីព្រោះសម័យនេះអាក្រក់ណាស់។
17
ដោយហេតុនេះ កុំធ្វើជាមនុស្សល្ងីល្ងើឡើយ ផ្ទុយទៅវិញ ចូរយល់ថាបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ជាអ្វី។
18
កុំស្រវឹងស្រាឡើយ ដ្បិតស្រាជាអបាយមុខ ផ្ទុយទៅវិញ ចូរឲ្យពេញដោយព្រះវិញ្ញាណ។
19
ចូរនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង និងសរសើរតម្កើងព្រះអម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នា។
20
ចូរអរព្រះគុណជានិច្ចដល់ព្រះដែលជាព្រះបិតា អំពីគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
21
ចូរចុះចូលនឹងគ្នាទៅវិញទៅមកដោយការកោតខ្លាចដល់ព្រះគ្រីស្ទ ។
22
ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលនឹងប្ដីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ
23
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធ ដូចដែលព្រះគ្រីស្ទជាក្បាលរបស់ក្រុមជំនុំ ដែលអង្គទ្រង់ជាព្រះសង្គ្រោះនៃរូបកាយនោះដែរ។
24
ដូច្នេះ ដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដី ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់ជំនួសក្រុមជំនុំដែរ
26
ដើម្បីញែកក្រុមជំនុំជាវិសុទ្ធ ដោយបានជម្រះតាមរយៈការលាងនឹងទឹក ក្នុងព្រះបន្ទូល
27
ដើម្បីឲ្យព្រះអង្គបានរៀបចំក្រុមជំនុំមួយដ៏ល្អរុងរឿងសម្រាប់អង្គទ្រង់ ដែលគ្មានស្នាមគគ្រក់ ជ្រីវជ្រួញ ឬអ្វីមួយដូចយ៉ាងនោះឡើយ គឺឲ្យបានវិសុទ្ធ និងឥតសៅហ្មងវិញ។
28
ដូច្នេះ ប្ដីត្រូវតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់រូបកាយខ្លួនឯងដែរ។ អ្នកដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន គឺស្រឡាញ់ខ្លួនឯង
29
ដ្បិតមិនដែលមានអ្នកណាស្អប់រូបកាយខ្លួនឯងទេ ផ្ទុយទៅវិញ គេចិញ្ចឹម ហើយថ្នាក់ថ្នមវា ដូចដែលព្រះគ្រីស្ទ ទ្រង់ធ្វើដល់ក្រុមជំនុំដែរ
30
ពីព្រោះយើងជាអវយវៈនៃព្រះកាយរបស់ព្រះគ្រីស្ទ ។
31
“ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ”។
32
អាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្តែខ្ញុំនិយាយដូច្នេះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំប៉ុណ្ណោះ។
33
ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយចូរឲ្យប្រពន្ធកោតខ្លាចប្ដីរបស់ខ្លួនដែរ៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6