bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Titus 1
Titus 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ
2
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
3
នៅពេលកំណត់ ព្រះបានសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ តាមរយៈការប្រកាសដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង។
4
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវ ព្រះសង្គ្រោះនៃយើង មានដល់អ្នក!
5
នេះជាហេតុដែលខ្ញុំបានទុកអ្នកឲ្យនៅក្រែត គឺដើម្បីឲ្យចាត់ចែងកិច្ចការដែលធ្វើមិនទាន់ហើយនោះឲ្យបានរៀបរយ ព្រមទាំងតែងតាំងចាស់ទុំនៅទីក្រុងនីមួយៗ ដូចដែលខ្ញុំបានបង្គាប់អ្នកហើយ។
6
ប្រសិនបើមានអ្នកណាឥតមានកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ មានកូនជាអ្នកជឿដែលគ្មានការចោទប្រកាន់អំពីអបាយមុខ ឬការមិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ ។
7
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
8
ផ្ទុយទៅវិញ ចេះរាក់ទាក់ ស្រឡាញ់ការល្អ ចេះគ្រប់គ្រងចិត្ត យុត្តិធម៌ វិសុទ្ធ មធ្យ័ត
9
ហើយកាន់ខ្ជាប់នូវសេចក្ដីបង្រៀននៃព្រះបន្ទូលដ៏ពិត ដើម្បីឲ្យគាត់អាចលើកទឹកចិត្តដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបាន ព្រមទាំងធ្វើឲ្យអ្នកដែលប្រឆាំងដឹងកំហុសផង។
10
ដ្បិតពិតជាមានមនុស្សមិនស្ដាប់បង្គាប់ជាច្រើន គឺអ្នកនិយាយឥតខ្លឹមសារ និងអ្នកបោកបញ្ឆោត ជាពិសេសពីចំណោមពួកកាត់ស្បែក;
11
ត្រូវតែបិទមាត់អ្នកទាំងនោះ។ ពួកគេផ្ដួលរំលំក្រុមគ្រួសារទាំងមូល ដោយបង្រៀនអ្វីដែលពួកគេមិនត្រូវបង្រៀន ដើម្បីបានកម្រៃទុច្ចរិត។
12
មានម្នាក់ក្នុងចំណោមជនជាតិក្រែត ជាព្យាការីរបស់ពួកគេផ្ទាល់ បាននិយាយថា: “ជនជាតិក្រែតសុទ្ធតែជាអ្នកភូតភរ ជាសត្វតិរច្ឆានដ៏អាក្រក់ ជាមនុស្សល្មោភស៊ីដ៏ខ្ជិលច្រអូស”។
13
ពាក្យបន្ទាល់នេះត្រូវណាស់។ ដោយហេតុនេះ ចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានសុខភាពល្អក្នុងជំនឿ
14
ទាំងមិនស្ដាប់តាមទេវកថារបស់ជនជាតិយូដា ឬសេចក្ដីបង្គាប់របស់មនុស្សដែលបោះបង់សេចក្ដីពិតចោលនោះឡើយ។
15
សម្រាប់មនុស្សបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯសម្រាប់មនុស្សសៅហ្មង និងអ្នកមិនជឿវិញ គ្មានអ្វីបរិសុទ្ធឡើយ គឺទាំងគំនិត ទាំងសតិសម្បជញ្ញៈរបស់ពួកគេ សុទ្ធតែសៅហ្មង។
16
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3