bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Titus 2
Titus 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
រីឯអ្នកវិញ ចូរនិយាយអ្វីដែលសមគួរនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ គឺ:
2
បុរសចំណាស់ត្រូវមានគំនិតមធ្យ័ត គួរឲ្យគោរព ចេះគ្រប់គ្រងចិត្ត ហើយមានសុខភាពល្អក្នុងជំនឿ ក្នុងសេចក្ដីស្រឡាញ់ និងក្នុងការស៊ូទ្រាំ។
3
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ
4
ដើម្បីឲ្យគាត់អាចអប់រំស្ត្រីក្មេងឲ្យស្រឡាញ់ប្ដី ស្រឡាញ់កូន
5
ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យព្រះបន្ទូលរបស់ព្រះត្រូវបានប្រមាថឡើយ។
6
ដូចគ្នាដែរ ចូរជំរុញទឹកចិត្តបុរសក្មេងឲ្យចេះគ្រប់គ្រងចិត្ត។
7
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
8
និងពាក្យសម្ដីដ៏ត្រឹមត្រូវដែលឥតកន្លែងបន្ទោសបាន ដើម្បីឲ្យអ្នកដែលប្រឆាំងបានអៀនខ្មាស ដោយគ្មានអ្វីអាចនិយាយអាក្រក់អំពីយើង ឡើយ។
9
បាវបម្រើត្រូវចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ត្រូវបំពេញចិត្តគាត់ កុំប្រកែកជំទាស់
10
ឬលួចបន្លំឡើយ ផ្ទុយទៅវិញ ត្រូវសម្ដែងភាពស្មោះត្រង់ដ៏ល្អក្នុងគ្រប់ជំពូក ដើម្បីបានតុបតែងសេចក្ដីបង្រៀនរបស់ព្រះជាព្រះសង្គ្រោះនៃយើងក្នុងគ្រប់ការទាំងអស់។
11
តាមពិត ព្រះគុណរបស់ព្រះដែលសង្គ្រោះមនុស្សគ្រប់គ្នា បានលេចមកហើយ។
12
ព្រះគុណនេះបង្ហាត់បង្រៀនយើងឲ្យរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និងដោយគោរពព្រះ ទាំងបដិសេធការមិនគោរពព្រះ និងតណ្ហាខាងលោកីយ៍
13
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
14
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
15
ចូរប្រាប់សេចក្ដីទាំងនេះ ហើយជំរុញទឹកចិត្ត និងស្ដីប្រដៅដោយសិទ្ធិអំណាចយ៉ាងពេញលេញ។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3