bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Chronicles 29
2 Chronicles 29
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
1
រីឯកាលហេសេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ប៊ីយ៉ា ជាបុត្រីសាការី
2
ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌជាឰយុកោទ្រង់បានធ្វើដែរ
3
នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង
4
រួចទ្រង់នាំពួកសង្ឃ នឹងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត
5
មានបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
6
ដ្បិតបិតាទាំងឡាយរបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃយើង ព្រមទាំងបោះបង់ចោលទ្រង់ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងទៅឲ្យវិញ
7
គេបានទាំងបិទទ្វារទីបាំងសាច ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយដង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ
8
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ នឹងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
9
ដ្បិតមើល ដោយហេតុនោះ បានជាពួកឪពុកយើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី នឹងប្រពន្ធយើងរាល់គ្នាបានត្រូវដឹកនាំទៅជាឈ្លើយ
10
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ
11
ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។
12
នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ នឹងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី នឹងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា នឹងអេដែន ជាកូនយ៉ូអា
13
ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី នឹងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី នឹងម៉ាថានា
14
ក្នុងពួកកូនចៅហេម៉ាន មានយីអែល នឹងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា នឹងអ៊ូស៊ាល
15
អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16
ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17
គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18
រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក នឹងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19
មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។
20
ឯស្តេចហេសេគា ទ្រង់ក្រោកឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅឯព្រះវិហារព្រះយេហូវ៉ា
21
គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ នឹងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ នឹងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា
22
ដូច្នេះ គេក៏បានសំឡាប់គោទាំងនោះ ហើយពួកសង្ឃទទួលយកឈាមទៅប្រោះលើអាសនា រួចគេសំឡាប់ចៀមឈ្មោល យកឈាមទៅប្រោះលើអាសនា ក៏សំឡាប់កូនចៀម យកឈាមទៅប្រោះលើអាសនាដែរ
23
បន្ទាប់មក គេនាំពពែឈ្មោល ដែលសំរាប់ដង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច នឹងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
24
ពួកសង្ឃសំឡាប់វាថ្វាយជាដង្វាយលោះបាប មានជាប់ទាំងឈាម នៅលើអាសនា ដើម្បីឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលទាំងអស់ ដ្បិតស្តេចទ្រង់បានបង្គាប់ ឲ្យថ្វាយដង្វាយដុត នឹងដង្វាយលោះបាបទាំងនោះ សំរាប់ពួកអ៊ីស្រាអែលទាំងអស់។
25
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ នឹងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ នឹងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
26
ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ
27
រួចហេសេគាទ្រង់បង្គាប់ ឲ្យថ្វាយដង្វាយដុតនៅលើអាសនា រីឯកាលចាប់តាំងដុតដង្វាយ នោះចំរៀងនៃព្រះយេហូវ៉ាក៏ផ្តើមឮឡើង ព្រមទាំងត្រែ នឹងគ្រឿងភ្លេងរបស់ដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលផង
28
ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។
29
កាលបានថ្វាយដង្វាយដុតរួចជាស្រេច នោះស្តេច នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
30
មួយទៀត ស្តេចហេសេគា នឹងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវី ឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ដាវីឌ នឹងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
31
នៅខណនោះ ហេសេគាទ្រង់មានបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា នឹងដង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា នឹងដង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកដង្វាយដុតមកដែរ
32
ឯដង្វាយដុតដែលពួកជំនុំបានយកមក នោះមានចំនួនជាគោ៧០ ចៀមឈ្មោល១០០ នឹងកូនចៀម២០០ នោះឯងសុទ្ធតែសំរាប់ជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
33
ហើយដង្វាយដែលថ្វាយដាច់ទៅព្រះ នោះគឺគោ៦០០ នឹងចៀម៣ពាន់
34
ប៉ុន្តែមានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកដង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសំរេច នឹងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ
35
មួយទៀត មានដង្វាយដុតជាច្រើន ព្រមទាំងខ្លាញ់ដង្វាយមេត្រី នឹងដង្វាយច្រួច សំរាប់គ្រប់ទាំងដង្វាយដុតផង ដូច្នេះ ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម
36
ហើយហេសេគា នឹងពួកជនទាំងឡាយ ក៏មានសេចក្ដីរីករាយសប្បាយ ដោយព្រោះព្រះបានបណ្តាលឲ្យគេមានចិត្តព្រមព្រៀងគ្នាធ្វើឡើង ដ្បិតការនោះស្រាប់តែធ្វើភ្លាម។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36