bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Kings 13
2 Kings 13
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
1
នៅឆ្នាំទី២៣ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្តេចយូដា នោះយ៉ូអាហាស ជាបុត្រយេហ៊ូវក៏ចាប់តាំងសោយរាជ្យ លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់១៧ឆ្នាំ
2
ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ
3
នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃហាសែល ជាស្តេចស៊ីរី នឹងក្នុងកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែលតទៅ
4
តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការ ដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល
5
(រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ
6
ប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏នៅមានអស់ទាំងរូបព្រះនៅឡើយដែរ)
7
ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ នឹងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8
រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ នឹងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9
ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10
នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
11
ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ
12
រីឯដំណើរឯទៀតពីយ៉ូអាស នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នឹងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
13
យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។
14
នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ នឹងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
15
អេលីសេទូលតបថា សូមយកធ្នូ នឹងព្រួញមក ទ្រង់ក៏យកធ្នូនឹងព្រួញមកឯលោក
16
រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
17
រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ
18
រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដង រួចឈប់
19
នោះអ្នកសំណប់របស់ព្រះក៏ខឹងនឹងស្តេច ហើយទូលថា គួរតែទ្រង់បានបាញ់ដល់ទៅ៥ ឬ៦ដងចុះ នោះទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេ ឲ្យសូន្យបាត់ទៅ តែឥឡូវនេះទ្រង់នឹងវាយគេ បានត្រឹមតែ៣ដងប៉ុណ្ណោះ។
20
ឯអេលីសេ លោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី នោះពួកកងនៃសាសន៍ម៉ូអាប់ ក៏ទន្រ្ទានចូលមកក្នុងស្រុក
21
ហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១ រួចគេបោះខ្មោចនោះ ទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។
22
ឯហាសែល ជាស្តេចស្រុកស៊ីរី ទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស
23
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញគេទេ ហើយលុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
24
រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាឌ់ ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា
25
រួចយ៉ូអាស ជាបុត្រនៃយ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យក ពីកណ្តាប់ព្រះហស្តនៃព្រះបិតា ចេញពីកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែល មកវិញ យ៉ូអាសទ្រង់វាយគេអស់៣ដង ហើយក៏បានទីក្រុងទាំងប៉ុន្មាន នៃពួកអ៊ីស្រាអែលមកវិញ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25