bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
2 Kings 25
2 Kings 25
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
1
រួចមក សេដេគាទ្រង់បះបោរនឹងស្តេចស្រុកបាប៊ីឡូន ហើយដល់ឆ្នាំទី៩ក្នុងរាជ្យទ្រង់ នៅថ្ងៃ១០ខែបុស្ស នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏មក នាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ក៏លើកបន្ទាយនៅព័ទ្ធជុំវិញ
2
ដូច្នេះ ទីក្រុងក៏មានគេឡោមព័ទ្ធច្បាំង រហូតដល់ឆ្នាំទី១១ក្នុងរាជ្យស្តេចសេដេគា
3
ហើយដល់ថ្ងៃ៩ ខែអាសាធ នោះអំណត់អត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសំរាប់ពួកជនបរិភោគឡើយ
4
វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
5
ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង
6
គេចាប់ស្តេចនាំឡើងទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់
7
ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8
ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡិម
9
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10
រួចពួកទ័ពខាល់ដេទាំងអស់ ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
11
ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង នឹងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន នឹងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12
តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចំការទំពាំងបាយជូរ ហើយធ្វើស្រែចំការវិញ។
13
រីឯសសរលង្ហិន នឹងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14
ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន នឹងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
15
ឯជើងក្រាន នឹងចានក្លាំ គឺរបស់ដែលធ្វើពីមាស នឹងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16
ចំណែកសសរទាំង២ នឹងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
17
សសរ១កំពស់១៨ហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កំពស់៣ហត្ថទៀត មានទាំងក្បាច់ក្រឡាអួន នឹងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិនផង ឯសសរទី២ក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
18
ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសំដេចសង្ឃ នឹងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំង៣នាក់
19
ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាអ្នកត្រួតលើពលទ័ព នឹងមនុស្ស៥នាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមានក្នុងក្រុងដែរ
20
លោកនាំទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា
21
ស្តេចបាប៊ីឡូនក៏សំឡាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
22
ឯពួកជន ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានទុកឲ្យសល់នៅក្នុងស្រុកយូដា នោះទ្រង់ក៏តាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើគេ
23
រីឯពួកមេទ័ពទាំងប៉ុន្មាន នឹងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ នឹងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង
24
កេដាលាក៏ស្បថនឹងគេ ហើយនឹងពួកគេទាំងប៉ុន្មាន ដោយពាក្យថា កុំឲ្យខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ
25
ប៉ុន្តែដល់ខែអស្សុជ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្ស១០នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា នឹងពួកខាល់ដេ ដែលនៅជាមួយនឹងលោក នៅក្រុងមីសប៉ាផង
26
នោះពួកបណ្តាជនទាំងឡាយ ទាំងតូច ទាំងធំ នឹងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ពីព្រោះគេខ្លាចពួកខាល់ដេ។
27
រីឯនៅឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃ២៧ ខែផល្គុណ នោះអេវីល-មេរូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្តា ដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក នៅឆ្នាំនោះឯង
28
ក៏មានបន្ទូលនឹងទ្រង់ ដោយផ្អែមពីរោះ ព្រមទាំងតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយ នៅក្រុងបាប៊ីឡូនផង
29
ហើយបំផ្លាស់សំលៀកបំពាក់គុក ពីទ្រង់ចេញ ដូច្នេះ យ៉ូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះទ្រង់ជានិច្ច ដរាបដល់អស់ព្រះជន្ម
30
ស្តេចបាប៊ីឡូនក៏ផ្គត់ផ្គង់ថ្វាយរាល់តែថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់។:៚
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25