bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Ecclesiastes 2
Ecclesiastes 2
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 3 →
1
យើងបាននិយាយចំពោះចិត្តយើងថា មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ តែមើល ការនោះក៏ឥតប្រយោជន៍ដែរ
2
យើងបាននិយាយពីការសើចសប្បាយថា នេះជាការចំកួតទទេ ហើយពីការគ្រឹកគ្រេងថា តើមានផលអ្វី
3
យើងបាននឹករកក្នុងចិត្ត ពីបែបយ៉ាងណានឹងធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញាផង ហើយតោងជាប់នឹងសេចក្ដីចំកួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់១ជីវិត
4
ដូច្នេះ យើងបានធ្វើការយ៉ាងធំ គឺបានសង់ផ្ទះជាច្រើន បានដាំដំណាំទំពាំងបាយជូរ
5
បានធ្វើសួនច្បារ នឹងសួនឈើសំរាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខ ក្នុងសួននោះដែរ
6
យើងបានជីកស្រះទឹក សំរាប់នឹងស្រោចចំការបណ្តុះកូនឈើ
7
យើងបានទិញបាវប្រុសបាវស្រីជាច្រើន ហើយមានកូនរបស់បាវកើតមកនៅក្នុងផ្ទះយើង ក៏មានទ្រព្យសម្បត្តិ ជាហ្វូងគោ ហ្វូងចៀមយ៉ាងសន្ធឹក លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង
8
យើងបានប្រមូលប្រាក់នឹងមាស ហើយរបស់ថ្លៃវិសេសផ្សេងៗដែលមកពីពួកស្តេច ហើយពីខេត្តទាំងប៉ុន្មាន ក៏ប្រមូលបានពួកចំរៀងទាំងប្រុសទាំងស្រី នឹងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង
9
យ៉ាងនោះយើងបានជាធំ ហើយក៏ចំរើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ
10
ហើយរបស់អ្វីដែលភ្នែកចង់បាន នោះយើងមិនបានបង្អត់ឲ្យឡើយ យើងមិនបានហាមឃាត់ចិត្ត មិនឲ្យមានសេចក្ដីអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយនឹងបណ្តាការ ដែលយើងធ្វើទាំងនោះ ហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើង
11
គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ នឹងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។
12
រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ
13
នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ
14
ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា
15
រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ
16
ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
17
ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។
18
យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង
19
ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសំដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
20
ដោយហេតុនោះយើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ
21
ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយដំរិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង
22
ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ នឹងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ
23
ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ។
24
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ីហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
25
ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ
26
ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ នឹងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12