bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
/
Ecclesiastes 7
Ecclesiastes 7
Khmer BFBS (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ
2
ស៊ូទៅឯផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅឯផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ
3
សេចក្ដីសោយសោកមានប្រយោជន៍ជាងសេចក្ដីសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្តាលឲ្យចិត្តសប្បាយឡើង
4
ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញានោះតែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះដែលមានការសប្បាយរីករាយវិញ។
5
ឯការដែលស្តាប់ពាក្យបន្ទោសនៃមនុស្សមានប្រាជ្ញានោះវិសេសដល់មនុស្ស ជាជាងស្តាប់បទចំរៀងរបស់ពួកល្ងីល្ងើ
6
ដ្បិតសំណើចរបស់មនុស្សល្ងីល្ងើ នោះឮដូចជាសូរគុកគឹក ពីបន្លាដែលឆេះក្រោមឆ្នាំង នេះក៏ជាការឥតប្រយោជន៍ទទេ
7
ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។
8
ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ
9
កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ
10
កុំឲ្យសួរថា ហេតុអ្វីបានជាសម័យជាន់មុនល្អជាងសម័យសព្វថ្ងៃនេះ ដ្បិតដែលសួរដូច្នេះ នោះមិនមែនដោយប្រាជ្ញាទេ។
11
ឯប្រាជ្ញានោះល្អស្មើនឹងមរដក អើ ក៏វិសេសជាងដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង
12
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ
13
ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលទ្រង់បានធ្វើឲ្យក្ងិចក្ងក់ នោះតើអ្នកណាអាចនឹងធ្វើឲ្យត្រង់វិញបាន
14
នៅគ្រាដែលមានសេចក្ដីចំរើន នោះចូរឲ្យមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី នោះចូរពិចារណាវិញ អើ ព្រះទ្រង់បានដាក់ទាំង២នោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកខាងក្រោយ។
15
ក្នុងអាយុឥតប្រយោជន៍របស់យើង នោះយើងបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចំរើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ
16
ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី
17
ម្យ៉ាងទៀត កុំឲ្យប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី
18
ល្អណាស់ហើយ បើឯងចាប់យកសេចក្ដី១នេះ ហើយកុំឲ្យដកដៃពីសេចក្ដី១នោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។
19
ប្រាជ្ញារមែងជាកំឡាំងដល់មនុស្សប្រាជ្ញ ជាជាងអ្នកគ្រប់គ្រង១០នាក់ដែលនៅក្នុងទីក្រុង១
20
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ
21
១ទៀតកុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបំរើជេរដល់ឯង
22
ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។
23
យើងបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ យើងបានសំរេចថា យើងនឹងបានប្រាជ្ញា ប៉ុន្តែប្រាជ្ញាបាននៅឆ្ងាយពីយើងទេ
24
ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន
25
ដូច្នេះ យើងក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា នឹងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចំកួតផង
26
យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ
27
ឯគ្រូប្រដៅលោកមានប្រសាសន៍ថា មើល ឯសេចក្ដីនោះ យើងបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះ១នោះ១ ដើម្បីឲ្យបានដឹងហេតុ
28
ក៏មានសេចក្ដីនេះទៀត ដែលចិត្តយើងកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុង១ពាន់នាក់ យើងរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែ១ក៏មិនបានផង
29
មើល យើងបានឃើញតែប៉ុណ្ណោះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12