bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Corinthians 1
1 Corinthians 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
1
ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ អោយធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ*យេស៊ូ ខ្ញុំ និងលោកសូស្តែន
2
សូមជំរាបមកក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយធ្វើជាប្រជារាស្ត្រដ៏វិសុទ្ធ* ព្រមទាំងប្រោសប្រទានអោយបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្ដយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
3
សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ*ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
4
ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រិស្ដយេស៊ូ។
5
ដោយរួមជាមួយព្រះអង្គបងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។
6
សក្ខីភាពរបស់ព្រះគ្រិស្ដបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។
7
ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។
8
ព្រះអង្គនឹងធ្វើអោយបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមកដល់។
9
ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនអោយរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
10
បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ*ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។
11
បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន
12
គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ដ!»។
13
តើព្រះគ្រិស្ដបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសំរាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល?
14
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។
15
ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។
16
ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថាខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។
17
ព្រះគ្រិស្ដពុំបានចាត់ខ្ញុំអោយមកធ្វើពិធីជ្រមុជទឹកឡើយ គឺទ្រង់ចាត់ខ្ញុំអោយមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើអោយការសោយទិវង្គតរបស់ព្រះគ្រិស្ដនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។
18
អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ដ*សោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់
19
ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើអោយតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ» ។
20
ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើអោយប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។
21
ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសំដែងអោយគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។
22
សាសន៍យូដាសុំមើលទីសំគាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា
23
រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដ*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនអោយជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
24
ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្ដថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។
25
អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
26
បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។
27
ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
28
ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរអោយមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នូរវិញ។
29
ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានឡើយ
30
គឺព្រះអង្គហើយ ដែលបានប្រោសអោយបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្ដយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សំរាប់យើង។ ព្រះអង្គប្រទានអោយយើងបានសុចរិត* បានវិសុទ្ធ* និងលោះយើងអោយមានសេរីភាព។
31
ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16