bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
1 Corinthians 16
1 Corinthians 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
រីឯការរៃប្រាក់ ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ
2
គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះអោយហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។
3
កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស អោយយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។
4
បើយល់ឃើញថាគួរអោយខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
5
ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។
6
ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីអោយបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។
7
លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតអោយ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។
8
ក៏ប៉ុន្តែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះ រហូតដល់បុណ្យថ្ងៃទីហាសិប
9
ដ្បិតទ្វារបើកចំហយ៉ាងធំ សំរាប់អោយខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
10
ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំអោយគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបំរើព្រះអម្ចាស់ដូចខ្ញុំដែរ។
11
ហេតុនេះ កុំអោយមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ អោយបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។
12
រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗអោយមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសំរេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចអោយ។
13
ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿអោយបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។
14
ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
15
បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្តបំរើប្រជាជនដ៏វិសុទ្ធ។
16
ដូច្នេះ សូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
17
ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើអោយខ្ញុំធូរស្បើយក្នុងចិត្ត
18
ព្រោះគេបានសំរាលទុក្ខខ្ញុំ ដូចគេបានសំរាលទុក្ខបងប្អូនដែរ។ ហេតុនេះ សូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
19
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជំរាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជំរាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។
20
បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជំរាបសួរមកបងប្អូនដែរ។ សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។
21
ខ្ញុំ ប៉ូល សរសេរពាក្យជំរាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
22
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ អោយអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថា!
23
សូមអោយបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!
24
ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ដ*យេស៊ូ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
1 Corinthians Commentaries
→
Devotional
1 Corinthians Devotional Guide
→
Get This Bible
Khmer Standard Version = Hammond Version Study Bible
→