bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Acts 24
Acts 24
Khmer Standard Version 1954 = Hammond Version
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
1
ប្រាំថ្ងៃក្រោយមកលោកមហាបូជាចារ្យអាណាណាស និងពួកព្រឹទ្ធាចារ្យ*មួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។
2
គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។
3
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។
4
ប៉ុន្តែ ខ្ញុំបាទមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំបាទគ្រាន់តែអង្វរឯកឧត្ដម សូមមេត្តាស្ដាប់យើងខ្ញុំតែបន្តិចប៉ុណ្ណោះ។
5
យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កអោយកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។
6
គាត់ថែមទាំងបានបន្តុះបង្អាប់ព្រះវិហារ*ទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមក្រឹត្យវិន័យរបស់យើងខ្ញុំ
7
ប៉ុន្តែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្តរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ
8
ហើយបានបង្គាប់អោយអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
9
ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថា ពិតជាត្រឹមត្រូវមែន។
10
ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាអោយលោកប៉ូលមានប្រសាសន៍ លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំបាទដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំបាទសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ត។
11
ខ្ញុំបាទបានធ្វើដំណើរទៅថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ
12
ទោះបីនៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំបាទជជែកវែកញែកជាមួយគេ ឬក៏បង្កអោយមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។
13
អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។
14
ប៉ុន្តែ ខ្ញុំបាទសូមជំរាបឯកឧត្ដមថា ខ្ញុំបាទគោរពប្រណិប័តន៍ព្រះនៃបុព្វបុរស*ខ្ញុំបាទតាមមាគ៌ាមួយដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំបាទជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យ និងគម្ពីរព្យាការី*
15
ហើយខ្ញុំបាទសង្ឃឹមលើព្រះជាម្ចាស់ ដូចលោកទាំងនេះដែរថា ព្រះអង្គនឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតអោយរស់ឡើងវិញ។
16
ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា អោយមានចិត្តស្អាតបរិសុទ្ធ*គ្រប់ចំពូកចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។
17
ខ្ញុំបាទបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំបាទវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំបាទ និងថ្វាយតង្វាយទៅព្រះជាម្ចាស់ផង។
18
នៅពេលនោះ ពួកគេឃើញខ្ញុំបាទធ្វើពិធីជំរះកាយអោយបានបរិសុទ្ធនៅក្នុងព្រះវិហារ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។
19
ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងព្រះវិហារពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំបាទ ប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំបាទ។
20
ខ្ញុំបាទឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំបាទមានទោសអ្វី សូមថាមកចុះ
21
លើកលែងតែពាក្យដែលខ្ញុំបាទបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា “បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ”»។
22
លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់ព្រះអម្ចាស់ដែរ។ លោកប្រាប់ពួកគេអោយត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។
23
លោកបញ្ជាអោយគេយកលោកប៉ូលទៅឃុំ តែលោកទុកអោយលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកអោយអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
24
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកអោយគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។
25
ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
26
លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេអោយទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
27
ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលអោយនៅជាប់ឃុំឃាំងដដែល។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28