bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ephesians 1
Ephesians 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
1
ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក*របស់ព្រះគ្រិស្ដ*យេស៊ូ សូមជំរាបមកបងប្អូនជាប្រជារាស្ត្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្ដយេស៊ូ។
2
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
3
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ដ។
4
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីអោយយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
5
ព្រះអង្គបានតំរូវយើងទុកជាមុន អោយធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ
6
ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
7
ដោយយើងរួមក្នុងអង្គព្រះគ្រិស្ដនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសអោយយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។
8
ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានអោយយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
9
ព្រះអង្គបានប្រោសអោយយើងស្គាល់គំរោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសំរេចទុកជាមុនដោយព្រះអង្គផ្ទាល់។
10
ព្រះអង្គចាត់ចែងគំរោងការនេះអោយបានសំរេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដីអោយរួមគ្នានៅក្នុងអង្គព្រះគ្រិស្ដ ជាម្ចាស់តែមួយ។
11
ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រិស្ដ ព្រះអង្គបានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសំរេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ
12
ដើម្បីអោយយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រិស្ដមុនគេបង្អស់។
13
ដោយរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រិស្ដបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសំគាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។
14
ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះ មកបញ្ចាំចិត្តយើងអោយដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ត្ររបស់ព្រះអង្គ ជាស្ថាពរ ដើម្បីអោយគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
15
ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់
16
នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច
17
សូមអោយព្រះរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណ អោយបងប្អូនមានប្រាជ្ញា និងសំដែងអោយបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។
18
សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនអោយយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
19
សូមទ្រង់ប្រទានអោយបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសំដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសំដែងក្នុងអង្គព្រះគ្រិស្ដ។
20
ព្រះអង្គបានសំដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ និងអោយគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ
21
ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។
22
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ អោយនៅក្រោមព្រះបាទារបស់ព្រះគ្រិស្ដ ព្រមទាំងប្រទានអោយព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ
23
ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
All chapters:
1
2
3
4
5
6
Recommended Reading
Commentary
Ephesians Commentaries
→
Devotional
Ephesians Devotional Guide
→
Get This Bible
Khmer Standard Version = Hammond Version Study Bible
→