bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Ephesians 2
Ephesians 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
1
ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនរួចផុតទៅហើយ។
2
ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្ដិសិទ្ធិដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅបច្ចុប្បន្នកាលនេះ។
3
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ
4
ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត
5
គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានអោយយើងមានជីវិតរស់ រួមជាមួយព្រះគ្រិស្ដវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន ដោយសារព្រះគុណ។
6
ព្រះអង្គបានប្រោសយើងអោយរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដយេស៊ូ និងអោយយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។
7
ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រិស្ដយេស៊ូដូច្នេះ ដើម្បីបង្ហាញអោយមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះគុណដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ
8
ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់
9
ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំអោយនរណាម្នាក់អួតខ្លួនបាន។
10
យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រិស្ដយេស៊ូ ដើម្បីអោយយើងប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបម្រុងទុកជាមុនសំរាប់អោយយើងប្រព្រឹត្តតាម។
11
ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។
12
កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រិស្ដ គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី*ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។
13
កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ដ បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ដ។
14
គឺព្រះគ្រិស្ដហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរអោយរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងអោយទៅជាបច្ចាមិត្តនឹងគ្នា។
15
ព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យ*ដែលមានបទបញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរអោយទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ព្រមទាំងនាំសន្តិភាពមកផង។
16
ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសំរុះសំរួលសាសន៍ទាំងពីរអោយរួមគ្នាជារូបកាយតែមួយ និងធ្វើអោយគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។
17
ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកអោយបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកអោយអស់អ្នកដែលនៅជិតដែរ» ។
18
ដោយសារព្រះគ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
19
ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។
20
ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី*ជាគ្រឹះ និងមានព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។
21
គឺព្រះគ្រិស្ដហើយ ដែលធ្វើអោយសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើអោយចំរើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។
22
រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
All chapters:
1
2
3
4
5
6