bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Galatians 1
Galatians 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
1
ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រិស្ដ និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។
2
ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជំរាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
3
សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ* ប្រទានព្រះគុណ និងសេចក្ដីសុខដល់បងប្អូន។
4
ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងអោយរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។
5
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
6
ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើង ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត
7
តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើអោយកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
8
ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬទេវតា*ណាមួយពីស្ថានបរមសុខ*ក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមអោយអ្នកនោះត្រូវបណ្ដាសាទៅចុះ!
9
ដូចយើងបានជំរាបមកស្រាប់ហើយ តែខ្ញុំក៏សូមជំរាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមអោយអ្នកនោះត្រូវបណ្ដាសាចុះ!
10
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើអោយគាប់ព្រះហឫទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកអោយមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់អោយមនុស្សពេញចិត្តនោះ មានន័យថា ខ្ញុំលែងជាអ្នកបំរើរបស់ព្រះគ្រិស្ដទៀតហើយ!
11
បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ
12
រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ដ*ឯណោះ ដែលបានសំដែងអោយខ្ញុំស្គាល់។
13
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំនុំនេះទៀតផង។
14
ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15
ក៏ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។
16
នៅពេលព្រះអង្គសព្វព្រះហឫទ័យសំដែងអោយខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីអោយខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
17
ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
18
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីអោយបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
19
ប៉ុន្តែ ខ្ញុំពុំបានជួបនឹងសាវ័ក*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាបងប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
20
សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។
21
បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកគីលីគា
22
តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្ដនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។
23
បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អ អំពីជំនឿដែលគាត់ចង់កំទេចពីមុននោះទៅវិញ!”។
24
គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
All chapters:
1
2
3
4
5
6