bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Galatians 5
Galatians 5
Khmer Standard Version 1954 = Hammond Version
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
ព្រះគ្រិស្ដ*បានរំដោះយើងអោយមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះអោយបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបំរើទៀតឡើយ។
2
រីឯខ្ញុំ ប៉ូល ខ្ញុំសូមជំរាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះគ្រិស្ដលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។
3
ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។
4
ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ដ ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។
5
រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងអោយទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងអោយបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។
6
ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំអោយប្រព្រឹត្តអំពើផ្សេងៗ ដោយចិត្តស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
7
បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនអោយស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ?
8
ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមានប្រភពមកពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនទេ។
9
«មេម្សៅតែបន្តិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន»។
10
ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើអោយខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិត ទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើអោយបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។
11
បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសអោយធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីព្រះគ្រិស្ដជាប់ឆ្កាង នឹងលែងធ្វើអោយគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។
12
អ្នកដែលនាំអោយបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែអោយគេក្រៀវខ្លួនឯងតែម្ដងទៅ។
13
បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនអោយមានសេរីភាព ក៏ប៉ុន្តែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបំរើគ្នាទៅវិញទៅមកដោយចិត្តស្រឡាញ់
14
ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ» ។
15
បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
16
ខ្ញុំសូមជំរាបថា ចូររស់នៅអោយស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ
17
ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុង ដូច្នេះ បងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
18
ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។
19
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
20
ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក
21
ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជំរាបអោយបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។
22
រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោស មេត្តា ជំនឿ
23
ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។
24
អស់អ្នកដែលរួមជាមួយព្រះគ្រិស្ដយេស៊ូបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
25
ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។
26
យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និងឈ្នានីសគ្នានោះឡើយ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6