bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Habakkuk 1
Habakkuk 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សំដែងអោយព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
2
ព្រះអម្ចាស់ អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះអង្គដល់កាលណាទៀត បើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ?
3
ហេតុអ្វីបានជាព្រះអង្គអោយទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។
4
គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
5
«ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតហេតុការណ៍មួយកំពុងតែកើតមាន នៅជំនាន់អ្នករាល់គ្នា។ ប្រសិនបើគ្រាន់តែឮគេនិយាយ នោះអ្នករាល់គ្នារកជឿពុំបានឡើយ។
6
មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7
ពួកគេជាមនុស្សគួរអោយព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។
8
សេះរបស់ពួកគេបោលលឿនជាងខ្លារខិន ហើយពូកែជាងចចកដែលរកស៊ី នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9
ពួកគេនាំគ្នាមក ដើម្បីកំទេចបំផ្លាញ ទឹកមុខរបស់ពួកគេសាហាវណាស់ ពួកគេចាប់បានឈ្លើយសឹក ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10
ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។
11
ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។
12
បពិត្រ ព្រះអម្ចាស់ ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ ដែលជាថ្មដានៃទូលបង្គំអើយ ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
13
ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេក ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់ ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
14
ព្រះអង្គចាត់ទុកមនុស្សលោក ដូចត្រីនៅក្នុងសមុទ្រ ឬដូចសត្វលូនវារដែលគ្មានមេកើយ។
15
ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលប់។
16
ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ និងច្រួចទឹកអប់ សែនសំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌ ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17
តើដល់ពេលណាទើបពួកគេឈប់ហូតដាវ ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា បែបនេះ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3