bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Habakkuk 3
Habakkuk 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ពាក្យអធិស្ឋានរបស់លោកហាបាគូក ស្មូត្រជាទំនុកសោកសង្រេង:
2
ឱ ព្រះអម្ចាស់ អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់ អើយ ទូលបង្គំកោតស្ញប់ស្ញែង ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។ សូមសំដែងអោយមនុស្សលោកស្គាល់ ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គផង។
3
ព្រះជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ ភាពថ្កុំថ្កើងរបស់ព្រះអង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះអង្គ។
4
ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីព្រះហស្ដ ដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
5
ព្រះអង្គចាត់ជំងឺអាសន្នរោគ អោយទៅពីមុខព្រះអង្គ។ ព្រះអង្គយាងទៅទីណា ជំងឺរាតត្បាតទៅតាមពីក្រោយ។
6
ពេលព្រះអង្គឈប់ ផែនដីកក្រើក។ ពេលព្រះអង្គទតមើល ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ប្រេះចេញពីគ្នា ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក ជាផ្លូវដែលព្រះអង្គធ្លាប់យាងកាត់ ក៏ត្រូវរលាយសូន្យអស់ដែរ។
7
ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ ជំរករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8
តើ ព្រះអម្ចាស់ ខ្ញាល់នឹងទន្លេទាំងឡាយឬ? តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះ និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9
ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ ព្រះបន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ព្រះអង្គ។ ព្រះអង្គធ្វើអោយដីប្រេះចេញពីគ្នា និងអោយទឹកទន្លេផុសចេញមក។
10
ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើអោយមានរលកធំៗ។
11
ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ព្រះអង្គ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12
ព្រះអង្គយាងកាត់ផែនដី ទាំងព្រះពិរោធ ព្រះអង្គជាន់កំទេចប្រជាជាតិនានាទាំងខ្ញាល់។
13
ព្រះអង្គយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ព្រះអង្គកំទេចពួកគេអោយវិនាសសូន្យ ទាំងអស់គ្នា។
14
ព្រះអង្គប្រើព្រួញរបស់ពួកគេ ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ មកកំទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15
ព្រះអង្គត្រួសត្រាយផ្លូវអោយសេះរបស់ព្រះអង្គ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។
17
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្ដល់ប្រេង ស្រែចំការលែងផ្ដល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18
រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលប់ ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
19
ព្រះជាអម្ចាស់ នៃខ្ញុំ ជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានអោយខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានអោយខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3