bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hebrews 3
Hebrews 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
បងប្អូនដ៏វិសុទ្ធ*អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះយេស៊ូ ជាទូត ដែលព្រះជាម្ចាស់បានចាត់អោយមក និងជាមហាបូជាចារ្យ*ដែលនាំអោយយើងមានជំនឿដូចយើងប្រកាសនោះទៅ។
2
ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។
3
អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿង ប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ
4
ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។
5
ចំពោះលោកម៉ូសេលោកមានចិត្តស្មោះត្រង់នឹងកិច្ចការ ក្នុងព្រះដំណាក់ទាំងមូលក្នុងឋានៈលោកជាអ្នកបំរើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។
6
រីឯព្រះគ្រិស្ដវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹងប៉ឹង និងពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។
7
ហេតុនេះដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖ «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ
8
មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ
9
បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។
10
ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថាៈ ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ
11
យើងខឹងនឹងពួកគេ ហើយប្ដេជ្ញា ថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត» ។
12
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
13
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំអោយបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកបាប*។
14
ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្ដហើយ
15
ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។
16
តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?
17
ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ?
18
តើព្រះអង្គបានប្ដេជ្ញាថាមិនអោយនរណាខ្លះ ចូលមកសំរាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ?
19
ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសំរាកមកពីពួកគេគ្មានជំនឿ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13