bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Lamentations 5
Lamentations 5
Khmer Standard Version 1954 = Hammond Version
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ព្រះអម្ចាស់ អើយ សូមនឹកដល់ ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមទតមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា!
2
ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ជនដទៃ។
3
យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រាគ្មានឪពុក ម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។
4
យើងខ្ញុំត្រូវបង់ប្រាក់ ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ ហើយត្រូវបង់ប្រាក់ ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
5
ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកអោយយើងខ្ញុំសំរាកទេ។
6
យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
7
ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន តែពួកគេស្លាប់អស់ហើយ គឺយើងខ្ញុំទេដែលរងទុក្ខទោស ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
8
ពួកទាសករត្រួតត្រាលើយើងខ្ញុំ តែគ្មាននរណារំដោះយើងខ្ញុំ ចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
9
យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវ ដើម្បីទៅរកស្បៀងអាហារ។
10
ដោយឃ្លានខ្លាំងពេក ស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
11
សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូន និងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានា ក្នុងស្រុកយូដា។
12
ពួកគេព្យួរកពួកមន្ត្រីរបស់យើងខ្ញុំ ហើយគ្មាននរណាគោរពចាស់ជរាទេ។
13
គេប្រើអោយពួកយុវជនលីត្បាល់កិន គេប្រើក្មេងប្រុសៗអោយលីឈើដ៏ធ្ងន់ រហូតដល់ជំពប់ជើងដួល។
14
ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុង ទៀតហើយ រីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
15
អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំ យើងខ្ញុំនាំគ្នាកាន់ទុក្ខ ជំនួសការរាំរែក
16
យើងខ្ញុំបាត់បង់កិត្តិយស យើងខ្ញុំត្រូវវេទនា ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
17
ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សា យើងខ្ញុំយំរហូតដល់ហើមភ្នែក។
18
ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសាន ជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។
19
ព្រះអម្ចាស់ អើយ ព្រះអង្គគ្រងរាជ្យរហូតតទៅ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។
20
ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ រហូតដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលយើងខ្ញុំ អស់មួយជីវិត?
21
ព្រះអម្ចាស់ អើយ សូមនាំយើងខ្ញុំអោយវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។
22
តើព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតមែនឬ តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ហួសកំរិតបែបនេះឬ?
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5