bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
2 Chronicles 2
2 Chronicles 2
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
1
ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់មួយ ថ្វាយព្រះនាម ព្រះអម្ចាស់ និងដំណាក់មួយ សម្រាប់ស្ដេចផ្ទាល់។
2
ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។
3
ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសថា៖ «ព្រះករុណាបានផ្ដល់ឈើតាត្រៅថ្វាយព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។
4
ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាម ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។
5
ព្រះដំណាក់ដែលទូលបង្គំចង់សង់នោះមានទំហំធំណាស់ ដ្បិតព្រះរបស់យើងជាព្រះដ៏ឧត្តុង្គឧត្ដម លើសព្រះនានា។
6
ប៉ុន្តែ តើនរណាអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមថ្វាយព្រះអង្គគង់ផង។ ទូលបង្គំក៏ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបានដែរ គឺទូលបង្គំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គប៉ុណ្ណោះ។
7
ដូច្នេះ សូមចាត់ជាងម្នាក់ដ៏ជំនាញ ដែលចេះសិតមាស ប្រាក់ លង្ហិន ដែក ចេះជ្រលក់ក្រណាត់ពណ៌ក្រហម ខៀវ ស និងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទផង។ សូមឲ្យគាត់មកធ្វើការរួមជាមួយជាងជំនាញ ដែលស្ថិតនៅជាមួយទូលបង្គំ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម គឺអ្នកដែលបិតារបស់ទូលបង្គំបានជ្រើសរើស។
8
សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ ពីភ្នំលីបង់ មកឲ្យទូលបង្គំផង ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះករុណាប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ទូលបង្គំនឹងទៅធ្វើការរួមជាមួយពួកគេ
9
ដើម្បីកាប់ឈើឲ្យបានច្រើនសម្រាប់ទូលបង្គំ ដ្បិតព្រះដំណាក់ដែលទូលបង្គំត្រូវសង់នោះធំ ហើយស្កឹមស្កៃណាស់។
10
ទូលបង្គំនឹងផ្ដល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។
11
ព្រះបាទហ៊ីរ៉ាម ជាស្ដេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ « ព្រះអម្ចាស់ ពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។
12
ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើង ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ព្រះដំណាក់ថ្វាយ ព្រះអម្ចាស់ និងរាជវាំងសម្រាប់ព្រះករុណាផ្ទាល់។
13
ឥឡូវនេះ ទូលបង្គំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ីរ៉ាម
14
ជាកូនរបស់ស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធដាន់ ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ គាត់ស្ទាត់ជំនាញក្នុងការសិតមាស ប្រាក់ លង្ហិន ដែក ឆ្លាក់ថ្ម ឈើ ជ្រលក់ក្រណាត់ ពណ៌ក្រហម ខៀវ ស្វាយ និងក្រណាត់ទេសឯកម៉ដ្ដ ព្រមទាំងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះផលិតវត្ថុគ្រប់ប្រភេទ តាមគម្រោងដែលគេប្រគល់ឲ្យ។ គាត់នឹងធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ព្រះករុណា និងជាងដ៏ជំនាញរបស់ព្រះបាទដាវីឌជាម្ចាស់ ដែលជាបិតារបស់ព្រះករុណា។
15
ឥឡូវនេះ សូមព្រះករុណាផ្ដល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចព្រះករុណាមានរាជឱង្ការចុះ!
16
ពួកទូលបង្គំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្ដីត្រូវការរបស់ព្រះករុណា ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េថ្វាយព្រះករុណា រួចព្រះករុណាដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។
17
ព្រះបាទសាឡូម៉ូនរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល តាមបញ្ជីជំរឿនរបស់ព្រះបាទដាវីឌ ជាបិតា ឃើញមាន ១៥៣ ៦០០នាក់។
18
ព្រះបាទសាឡូម៉ូនកេណ្ឌពួកគេ ៧០ ០០០នាក់ សម្រាប់លីសែង ៨០ ០០០នាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ និង៣ ៦០០នាក់ ឲ្យត្រួតពិនិត្យការងាររបស់កម្មករ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36