bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
2 Chronicles 32
2 Chronicles 32
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
1
ក្រោយពេលដែលព្រះបាទហេសេគាសម្តែងភក្ដីភាពចំពោះព្រះជាម្ចាស់នោះមក ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកលុកលុយស្រុកយូដា ហើយឡោមព័ទ្ធក្រុងនានាដែលមានកំពែងរឹងមាំ ព្រមទាំងបញ្ជាឲ្យកងទ័ពវាយសម្រុកក្រុងទាំងនោះទៀតផង។
2
កាលព្រះបាទហេសេគា ឃើញព្រះចៅសានហេរីប លើកទ័ពមកបម្រុងនឹងវាយលុកក្រុងយេរូសាឡឹម
3
ស្ដេចក៏ប្រជុំពិភាក្សាជាមួយពួកមេទ័ព និងនាយទាហានដ៏អង់អាចរបស់ស្ដេច ដើម្បីសម្រេចបិទប្រភពទឹកដែលនៅខាងក្រៅទីក្រុង។ ពួកគេគាំទ្រស្ដេច
4
ហើយប្រមូលប្រជាជនជាច្រើនមកជួបជុំគ្នា រួចបិទប្រភពទឹកទាំងអស់ ព្រមទាំងទប់ប្រឡាយដែលបង្ហូរទឹកនៅតំបន់នោះផង ។ ពួកគេគិតគ្នាថា៖ «ពេលពួកអាស្ស៊ីរីមកដល់ គេមុខជាខ្វះទឹកពុំខាន»។
5
ព្រះបាទហេសេគាពង្រឹងទីក្រុង ដោយជួសជុលកំពែងត្រង់កន្លែងដែលបាក់បែក ស្ដេចលើកប៉មកំពែងឲ្យកាន់តែខ្ពស់ ព្រមទាំងសង់កំពែងមួយជាន់ទៀតពីខាងក្រៅ ហើយជួសជុលប៉មមីឡូនៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រកបានអាវុធ និងខែលមួយចំនួនធំដែរ។
6
ស្ដេចចាត់តាំងមេទ័ពឲ្យធ្វើជាមេបញ្ជាការលើប្រជាជន ហើយស្ដេចត្រាស់ហៅពួកគេឲ្យប្រជុំគ្នា នៅព្រលានជិតទ្វារក្រុង រួចមានរាជឱង្ការលើកទឹកចិត្តពួកគេថា៖
7
«ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី និងកងទ័ពដ៏ច្រើនកុះកររបស់គេឡើយ ដ្បិតនៅខាងយើងមានកម្លាំងជាងពួកគេ។
8
ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមាន ព្រះអម្ចាស់ ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
9
បន្ទាប់មក ព្រះចៅសានហេរីប ស្ដេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្ដេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្ដេចបានចាត់ពួកគេឲ្យមកជួបព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
10
«ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី មានព្រះបន្ទូលថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។
11
ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ ព្រះអម្ចាស់ ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។
12
ស្ដេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកម្ទេចអាសនៈរបស់ ព្រះអម្ចាស់ រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម គោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូបតែលើអាសនៈមួយនោះ!
13
អ្នករាល់គ្នាដឹងទេ ឬថា តើយើង និងដូនតារបស់យើងប្រព្រឹត្តបែបណា ចំពោះជាតិសាសន៍ដទៃទៀតលើផែនដីនេះ? តើព្រះរបស់ប្រជាជាតិទាំងឡាយបានរំដោះស្រុករបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងឬទេ?
14
ក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងប៉ុន្មាន ដែលដូនតារបស់យើងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះរបស់យើងនោះ គ្មានព្រះណាមួយអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ រីឯព្រះរបស់អ្នករាល់គ្នាក៏ពុំអាចរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!
15
ដូច្នេះ មិនត្រូវឲ្យស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសម្ដីរបស់ស្ដេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះ ព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
16
រាជបម្រើរបស់ព្រះចៅសានហេរីបចេះតែនាំគ្នាពោលពាក្យប្រមាថ ព្រះជាអម្ចាស់ និងប្រមាថព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គ បន្តទៅទៀត។
17
ស្ដេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺក្នុងលិខិតនោះ ស្ដេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ដូច្នេះ ព្រះរបស់ស្ដេចហេសេគាក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានដែរ!»។
18
រាជបម្រើរបស់ស្ដេចស្រុកអាស្ស៊ីរីនាំគ្នាស្រែកប្រកាសយ៉ាងខ្លាំងៗជាភាសាយូដា ក្នុងគោលបំណងធ្វើឲ្យប្រជាជន ដែលស្ថិតនៅតាមកំពែងក្រុងយេរូសាឡឹមព្រឺខ្លាច និងភ័យតក់ស្លុត ដើម្បីឲ្យពួកគេងាយចូលវាយយកទីក្រុង។
19
ពួកគេនិយាយពីព្រះនៃក្រុងយេរូសាឡឹម ហាក់ដូចជានិយាយពីព្រះរបស់ជាតិសាសន៍នានានៅផែនដី ដែលសុទ្ធសឹងជាស្នាដៃរបស់មនុស្ស។
20
ព្រះបាទហេសេគា និងព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស បានទូលអង្វរព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គជួយ។
21
ពេលនោះ ព្រះអម្ចាស់ ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។
22
ព្រះអម្ចាស់ បានរំដោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡឹម ពីកណ្ដាប់ដៃរបស់ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី និងខ្មាំងសត្រូវទាំងប៉ុន្មាន ហើយការពារប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ទិសទី។
23
មនុស្សម្នាជាច្រើននាំយកតង្វាយមកថ្វាយ ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ព្រមទាំងយករបស់ផ្សេងទៀតមកថ្វាយព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដែរ ដ្បិតចាប់ពីពេលនោះមក ប្រជាជាតិទាំងអស់គោរពរាប់អានស្ដេចគ្រប់ៗគ្នា។
24
នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរ ព្រះអម្ចាស់ ហើយ ព្រះអម្ចាស់ តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។
25
ប៉ុន្តែ ព្រះបាទហេសេគាពុំបានដឹងគុណព្រះជាម្ចាស់ ដែលសម្តែងព្រះហឫទ័យសប្បុរសចំពោះស្ដេចទេ គឺស្ដេចមានចិត្តអួតបំប៉ោង ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្ដេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
26
ពេលនោះ ព្រះបាទហេសេគាដឹងខ្លួនខុស ស្ដេចក៏សារភាពកំហុសជាមួយប្រជាជននៅក្រុងយេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ ពុំបានដាក់ទោសគេ ក្នុងពេលដែលព្រះបាទហេសេគានៅមានព្រះជន្មឡើយ។
27
ព្រះបាទហេសេគាទទួលទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានសង់ឃ្លាំងសម្រាប់ទុកប្រាក់ មាស ត្បូងពេជ្រ គ្រឿងក្រអូប ខែល និងវត្ថុទាំងប៉ុន្មានដ៏មានតម្លៃ។
28
ស្ដេចក៏សង់ឃ្លាំងសម្រាប់ផ្ទុកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ព្រមទាំងក្រោលសម្រាប់សត្វពាហនៈគ្រប់មុខ និងវាលស្មៅសម្រាប់ហ្វូងចៀម។
29
ស្ដេចបានសង់ក្រុងផ្សេងៗ ហើយស្ដេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិត ព្រះអម្ចាស់ ប្រោសប្រទានឲ្យស្ដេចមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភបំផុត។
30
ព្រះបាទហេសេគាក៏បានទប់ប្រភពទឹកគីហូនប៉ែកខាងលើ ហើយបំបែរផ្លូវទឹកចុះទៅខាងលិចក្នុងបុរីព្រះបាទដាវីឌ។ អ្វីៗទាំងប៉ុន្មានដែលព្រះបាទហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
31
ប៉ុន្តែ នៅគ្រាដែលស្ដេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទហេសេគា ដើម្បីល្បងលមើលថា តើស្ដេចមានព្រះហឫទ័យយ៉ាងណា។
32
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងភក្ដីភាពរបស់ស្ដេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
33
ពេលព្រះបាទហេសេគាសោយទិវង្គត គេបានបញ្ចុះសពស្ដេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាធ្វើពិធីបុណ្យគោរពស្ដេច នៅពេលដែលស្ដេចសោយទិវង្គត។ ព្រះបាទម៉ាណាសេជាបុត្រ បានឡើងស្នងរាជ្យ។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36