bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Numbers 8
Numbers 8
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរប្រាប់អើរ៉ុនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
3
លោកអើរ៉ុនក៏ធ្វើតាម គឺលោកដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូច ព្រះអម្ចាស់ មានព្រះបន្ទូលបង្គាប់មកលោកម៉ូសេ។
4
ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែល ព្រះអម្ចាស់ បង្ហាញឲ្យលោកម៉ូសេឃើញ។
5
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
6
«ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបរិសុទ្ធ។
7
អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប លើពួកគេ ត្រូវឲ្យពួកគេទៅកោររោមនៅលើរូបកាយរបស់ខ្លួន បោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបរិសុទ្ធ។
8
បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។
9
ចូរនាំពួកលេវីឲ្យចូលមកជិតពន្លាជួបព្រះអម្ចាស់ ហើយប្រមូលផ្ដុំសហគមន៍អ៊ីស្រាអែលទាំងមូល។
10
ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។
11
អើរ៉ុនត្រូវធ្វើពិធីញែកពួកលេវី ទុកជាតង្វាយដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយយើង ដើម្បីឲ្យបម្រើយើង។
12
ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នក ត្រូវថ្វាយគោមួយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
13
បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។
14
ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
15
បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។
16
យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
17
ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេ ត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង។
18
ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។
19
យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ប្រគល់ទៅឲ្យអើរ៉ុន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រាអែល នៅក្នុងពន្លាជួបព្រះអម្ចាស់ ឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រាអែល។ ធ្វើដូច្នេះ អ៊ីស្រាអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
20
លោកម៉ូសេ លោកអើរ៉ុន និងសហគមន៍អ៊ីស្រាអែលទាំងមូល នាំគ្នាអនុវត្តតាមព្រះបន្ទូលទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
21
ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ លោកអើរ៉ុនបានធ្វើពិធីញែកពួកគេថ្វាយ ព្រះអម្ចាស់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបរិសុទ្ធ។
22
បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអើរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។
23
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24
«ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងពន្លាជួបព្រះអម្ចាស់ទាំងអស់គ្នា។
25
ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។
26
គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះចំពោះពួកលេវីតាមភារកិច្ចរបស់ពួកគេ»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36