bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Acts 20
Acts 20
Khmer 2012 (Khmer Christian Bible)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
1
ក្រោយពីចលាចលនេះបានស្ងប់ស្ងាត់ហើយ លោកប៉ូលក៏ហៅពួកសិស្សមក ពេលគាត់លើកទឹកចិត្តពួកគេរួច គាត់ក៏ជម្រាបលាពួកគេ ហើយចេញដំណើរទៅស្រុកម៉ាសេដូន។
2
ពេលគាត់ធ្វើដំណើរកាត់តាមតំបន់ទាំងនោះ គាត់បានលើកទឹកចិត្ដដល់ពួកអ្នកជឿដោយពាក្យសំដីជាច្រើន រួចគាត់ក៏មកដល់ស្រុកក្រេក
3
ហើយគាត់បានរស់នៅទីនោះអស់រយៈពេលបីខែ ពេលគាត់បម្រុងចុះសំពៅទៅស្រុកស៊ីរី ជនជាតិយូដាមានផែនការអាក្រក់ចំពោះគាត់ ដូច្នេះគាត់បានសម្រេចចិត្ដបកក្រោយកាត់តាមស្រុកម៉ាសេដូនវិញ
4
ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់
5
ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន
6
រីឯយើងវិញ នៅក្រោយថ្ងៃបុណ្យនំប៉័ងឥតមេក៏ជិះសំពៅចេញពីក្រុងភីលីព។ អស់រយៈពេលប្រាំថ្ងៃ យើងក៏មកជួបពួកគេនៅក្រុងទ្រអាស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7
លុះនៅថ្ងៃទីមួយនៃសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាធ្វើពិធីកាច់នំប៉័ង លោកប៉ូលបានអធិប្បាយទៅកាន់ពួកគេ។ ដោយព្រោះគាត់បម្រុងចាកចេញនៅថ្ងៃបន្ទាប់ គាត់ក៏បន្ដអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8
នៅបន្ទប់ជាន់ខាងលើដែលយើងជួបជុំគ្នានោះមានភ្លើងចង្កៀងជាច្រើន
9
មានយុវជនម្នាក់ឈ្មោះអើទីកុសកំពុងអង្គុយលើមាត់បង្អួច ពេលលោកប៉ូលអធិប្បាយយ៉ាងយូរ យុវជននោះងងុយដេកជាខ្លាំង ហើយគាត់ក៏លង់លក់ទៅ រហូតទាល់តែធ្លាក់ពីជាន់ទីបីមក ពេលគេលើកគាត់ឡើង គាត់បានស្លាប់ហើយ។
10
លោកប៉ូលបានចុះទៅទ្រោបពីលើ ទាំងឱបគាត់ ហើយនិយាយថា៖ «កុំបារម្ភឡើយ ព្រោះគាត់នៅមានជីវិតទេ!»
11
រួចក៏ឡើងទៅលើវិញ ពេលធ្វើពិធីកាច់នំប៉័ង និងបរិភោគរួចហើយ គាត់ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺ ទើបគាត់ចេញដំណើរ
12
ហើយពួកគេក៏នាំយុវជនដែលមានជីវិតនោះទៅវិញ ទាំងទទួលបានការកម្សាន្ដចិត្ដជាខ្លាំង។
13
យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក
14
ពេលគាត់បានជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។
15
នៅថ្ងៃបន្ទាប់ យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូស ថ្ងៃបន្ទាប់ទៀត យើងក៏ឆ្លងមកដល់កោះសាម៉ុស ហើយថ្ងៃបន្ទាប់មកទៀត យើងបានមកដល់ក្រុងមីលេត។
16
ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
17
ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។
18
កាលពួកគេមកជួបគាត់ហើយ គាត់ក៏ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពីរបៀបដែលខ្ញុំបាននៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូង ដែលខ្ញុំបានចូលមកស្រុកអាស៊ី
19
គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួន ដោយទឹកភ្នែក និងដោយសេចក្ដីវេទនាគ្រប់បែបយ៉ាងដែលកើតមានចំពោះខ្ញុំ ដោយសារបំណងអាក្រក់របស់ជនជាតិយូដា
20
ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាមិនដែលលាក់លៀមឡើយអំពីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នា គឺបានបង្រៀនដល់អ្នករាល់គ្នានៅតាមទីសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ
21
ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដា និងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង
22
ឥឡូវនេះ មើល៍ ព្រះវិញ្ញាណបានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងជាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ
23
ខ្ញុំគ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ក្រុងថា មានចំណង និងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ
24
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
25
ពេលនេះខ្ញុំដឹងថា អ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ
26
ដូច្នេះ ខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សទាំងអស់ទេ
27
ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។
28
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
29
ខ្ញុំដឹងថា ក្រោយពេលខ្ញុំចេញទៅ ឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នា ដោយមិនប្រណីដល់ហ្វូងចៀមឡើយ
30
ហើយនៅក្នុងចំណោមអ្នករាល់គ្នា ក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរ ដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។
31
ដូច្នេះ ចូរប្រុងស្មារតី ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ដោយបង្ហូរទឹកភ្នែក
32
ឥឡូវនេះ ខ្ញុំសូមប្រគល់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចស្អាង និងប្រទានមរតកដល់អ្នកទាំងអស់គ្នាជាមួយអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ
33
ខ្ញុំមិនដែលលោភចង់បានមាសប្រាក់ ឬសម្លៀកបំពាក់របស់អ្នកណាឡើយ
34
អ្នករាល់គ្នាផ្ទាល់ក៏បានដឹងហើយថា ខ្ញុំបានធ្វើការដោយដៃទាំងពីរនេះ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ព្រមទាំងអស់អ្នកនៅជាមួយខ្ញុំ។
35
ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថា អ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរ ដើម្បីជួយអ្នកទន់ខ្សោយ ព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ដែលព្រះអង្គបានមានបន្ទូលថា ការដែលឲ្យ មានពរច្រើនជាងការដែលទទួល»។
36
ពេលលោកប៉ូលនិយាយសេចក្ដីទាំងនេះរួចហើយ គាត់ក៏លុតជង្គង់អធិស្ឋានជាមួយពួកគេទាំងអស់គ្នា
37
ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំង ទាំងឱបថើបគាត់
38
ដោយព្រួយចិត្តចំពោះពាក្យដែលគាត់និយាយថា ពួកគេនឹងលែងឃើញមុខគាត់ទៀតហើយ រួចពួកគេក៏ជូនដំណើរគាត់ទៅដល់សំពៅ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28