bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Acts 27
Acts 27
Khmer 2012 (Khmer Christian Bible)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ
2
ដូច្នេះ យើងក៏ជិះសំពៅមួយមកពីក្រុងអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅកន្លែងផ្សេងៗតាមបណ្ដោយឆ្នេរស្រុកអាស៊ី ហើយយើងបានចេញសំពៅទៅដោយមានលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនទៅជាមួយ។
3
នៅថ្ងៃបន្ទាប់ យើងក៏ចូលចតនៅក្រុងស៊ីដូន ហើយលោកយូលាសបានប្រព្រឹត្ដចំពោះលោកប៉ូលដោយសប្បុរស គឺបានអនុញ្ញាតឲ្យលោកប៉ូលទៅឯមិត្ដភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។
4
បន្ទាប់មកយើងបានចេញសំពៅពីទីនោះសរសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។
5
ក្រោយពីបានធ្វើដំណើរឆ្លងកាត់លំហសមុទ្រតាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលា យើងក៏មកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។
6
នៅទីនោះ លោកនាយទាហានរកបានសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅស្រុកអ៊ីតាលី ដូច្នេះគាត់ក៏នាំយើងចុះក្នុងសំពៅនោះ។
7
ពេលធ្វើដំណើរសន្សឹមៗយ៉ាងពិបាកអស់រយៈពេលជាច្រើនថ្ងៃ យើងក៏មកដល់តាមបណ្ដោយឆ្នេរក្រុងគ្នីដូស ដោយខ្យល់មិនអនុគ្រោះឲ្យយើងទៅមុខទៀត យើងក៏ជិះសរសៀរតាមកោះក្រេតដោយឆ្លងកាត់ជ្រោយសាលម៉ូន។
8
បន្ទាប់ពីធ្វើដំណើរតាមបណ្ដោយកោះនោះយ៉ាងពិបាកមក យើងក៏មកដល់កន្លែងមួយឈ្មោះ កំពង់ផែលំអ នៅជិតក្រុងឡាសេ។
9
កាលបានកន្លងផុតទៅជាច្រើនថ្ងៃ ហើយការធ្វើដំណើរតាមសំពៅក៏លែងមានសុវត្ថិភាពដែរ ព្រោះថ្ងៃបុណ្យតមអាហារបានកន្លងផុតហើយ ដូច្នេះលោកប៉ូលក៏ដាស់តឿន
10
ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថា ការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយ ព្រមទាំងមានការខាតបង់ច្រើន គឺមិនត្រឹមតែសំពៅ និងទំនិញប៉ុណ្ណោះទេ ថែមទាំងជីវិតរបស់យើងទៀតផង»
11
ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅ និងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។
12
ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។
13
ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត
14
ប៉ុន្ដែមិនយូរប៉ុន្មានក្រោយមក ខ្យល់ព្យុះមួយឈ្មោះ អ៊ើរ៉ាគ្លីដូនបានបោកបក់ប៉ះសំពៅ
15
នាំយកទៅ ហើយដោយយើងមិនអាចបើកបញ្ច្រាសខ្យល់បាន យើងក៏បណ្ដោយសំពៅឲ្យរសាត់តាមខ្យល់។
16
កាលបានមកដល់ក្បែរកោះតូចមួយ ឈ្មោះក្លូដេ យើងអាចលើកសំប៉ានឡើងបានយ៉ាងពិបាក។
17
បន្ទាប់ពីលើកសំប៉ានរួចហើយ ពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅ ហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីស ពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់
18
ហើយនៅថ្ងៃបន្ទាប់ ខ្យល់ព្យុះនៅតែរុញច្រានយើងយ៉ាងខ្លាំង ពួកគេក៏ទម្លាក់ទំនិញចោល
19
រួចនៅថ្ងៃទីបី ពួកគេក៏គ្រវែងឧបករណ៍សម្រាប់សំពៅចោលទៀត ដោយដៃរបស់ពួកគេផ្ទាល់។
20
ដោយគ្មានពន្លឺថ្ងៃ ឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃ ហើយព្យុះនៅតែបោកបក់មិនថមថយសោះ នៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថា នឹងបានរួចជីវិត។
21
បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេតមក នោះបងប្អូននឹងចៀសផុតពីអន្ដរាយ និងការខាតបង់យ៉ាងដូច្នេះមិនខាន
22
ប៉ុន្ដែពេលនេះ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យមានទឹកចិត្ដឡើង ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាត់បង់ជីវិតឡើយ លើកលែងតែសំពៅប៉ុណ្ណោះ
23
ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំ និងជាព្រះដែលខ្ញុំបម្រើដែរ បានឈរក្បែរខ្ញុំ
24
ប្រាប់ថា ប៉ូលអើយ! កុំខ្លាចអី អ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជ ហើយមើល៍ ព្រះជាម្ចាស់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយអ្នកដល់អ្នកហើយ
25
ដូច្នេះ បងប្អូនអើយ! ចូររីករាយឡើង ដ្បិតខ្ញុំជឿព្រះជាម្ចាស់ថានឹងកើតមានសព្វគ្រប់ ដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ខ្ញុំ
26
គឺយើងត្រូវកឿងលើកោះណាមួយមិនខាន»។
27
លុះដល់យប់ទីដប់បួន ពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រា នៅពាក់កណ្ដាលអធ្រាត្រ ពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថា ពួកគេចូលជិតដីគោកណាមួយហើយ
28
ដូច្នេះ ពេលពួកគេស្ទង់ជម្រៅទឹកមើលក៏ឃើញថា មានជម្រៅប្រហែលសាមសិបប្រាំមួយម៉ែត្រ លុះទៅមុខបន្ដិច ពេលពួកគេស្ទង់ជម្រៅទឹកមើលម្ដងទៀតក៏ឃើញថាមានជម្រៅប្រហែលម្ភៃប្រាំពីរម៉ែត្រ
29
ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ
30
ប៉ុន្ដែពេលពួកអ្នកដើរសំពៅរករត់ចេញពីសំពៅ ហើយសម្រូតសំប៉ានទៅក្នុងសមុទ្រ ដោយធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ
31
លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»
32
ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ខ្សែចងសំប៉ានចោល ហើយបណ្ដោយឲ្យវាអណ្ដែតទៅ។
33
លុះដល់ទៀបភ្លឺ លោកប៉ូលបានលើកទឹកចិត្ដពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារដោយនិយាយថា៖ «ថ្ងៃនេះ ជាថ្ងៃទីដប់បួនហើយដែលបងប្អូនបន្ដរង់ចាំដោយមិនបានបរិភោគអ្វីសោះ
34
ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យបរិភោគអាហារចុះសម្រាប់សុខភាពរបស់អ្នករាល់គ្នា ដ្បិតគ្មានសក់មួយសរសៃណានឹងជ្រុះពីក្បាលរបស់អ្នករាល់គ្នាឡើយ»
35
ពេលនិយាយដូច្នេះរួច គាត់ក៏យកនំប៉័ងមកអរព្រះគុណដល់ព្រះជាម្ចាស់នៅមុខមនុស្សទាំងអស់គ្នា ហើយចាប់ផ្ដើមកាច់បរិភោគ។
36
ពួកគេមានចិត្ដរីករាយគ្រប់គ្នា ហើយក៏បរិភោគអាហារដែរ
37
នៅក្នុងសំពៅនោះ មានមនុស្សទាំងអស់ចំនួនពីររយចិតសិបប្រាំមួយនាក់។
38
ពេលពួកគេបានបរិភោគអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅដោយទម្លាក់ស្រូវទៅក្នុងសមុទ្រ
39
លុះភ្លឺឡើង ក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ ប៉ុន្ដែមានឆកសមុទ្រ និងឆ្នេរខ្សាច់មួយ ដូច្នេះ ពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះ ប្រសិនបើអាចបាន
40
ដូច្នេះ ពួកគេក៏កាត់ខ្សែទុកយុថ្កាចោលនៅក្នុងសមុទ្រ ទាំងស្រាយខ្សែពីចង្កូត ហើយលើកក្ដោងខាងមុខឡើងឲ្យខ្យល់បក់តម្រង់ទៅរកឆ្នេរ
41
ប៉ុន្ដែពេលមកដល់កន្លែងសមុទ្រពីរប្រសព្វគ្នា សំពៅក៏កឿង ហើយពេលដែលក្បាលសំពៅគាំងនៅជាប់ទ្រឹង កន្សៃសំពៅក៏ត្រូវកម្លាំងរលកបំផ្លាញខ្ទេច។
42
ពេលនោះ ពួកទាហានមានផែនការថា ពួកគេត្រូវសម្លាប់អ្នកទោសចោល ក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន
43
ប៉ុន្ដែលោកនាយទាហានចង់ជួយលោកប៉ូល ក៏រារាំងពួកគេពីផែនការនេះ គាត់ក៏បានបញ្ជាពួកអ្នកដែលអាចហែលទឹកបានឲ្យលោតចុះពីសំពៅ ហើយឡើងទៅដីគោកមុន
44
រីឯអ្នកផ្សេងទៀត អ្នកខ្លះបណ្ដែតខ្លួនលើបន្ទះក្ដារ អ្នកខ្លះទៀតលើបំណែកផ្សេងៗពីសំពៅ ដូច្នេះ យើងបានទៅដល់ដីគោកដោយសុវត្ថិភាពគ្រប់គ្នា។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28