bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Acts 5
Acts 5
Khmer 2012 (Khmer Christian Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
1
មានបុរសម្នាក់ឈ្មោះអាណានាស និងប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា បានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន
2
ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះទុកសម្រាប់ខ្លួនឯង ដោយមានការដឹងឮពីប្រពន្ធដែរ ហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។
3
ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
4
កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!»
5
កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។
6
ពេលនោះ ពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។
7
ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។
8
លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចា៎ស! ប៉ុណ្ណឹងមែន»។
9
ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។
10
ភ្លាមនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ហើយឃើញនាងស្លាប់ដូច្នេះ ពួកគេក៏សែងនាងយកទៅបញ្ចុះក្បែរប្ដីរបស់នាង។
11
ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ មានសេចក្ដីកោតខ្លាចជាខ្លាំង។
12
មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
13
រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ
14
ហើយអស់អ្នកដែលបានជឿព្រះអម្ចាស់ ទាំងប្រុសទាំងស្រីមានចំនួនកើនឡើងជាលំដាប់
15
ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ
16
ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។
17
រីឯសម្ដេចសង្ឃ និងពួកអ្នកដែលនៅជាមួយ ដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំង ព្រោះពួកគេពេញដោយសេចក្ដីច្រណែន
18
ពួកគេបានចាប់ពួកសាវក ហើយយកទៅឃុំទុកនៅក្នុងគុកសាធារណៈ។
19
ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖
20
«ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។
21
ពេលឮដូច្នេះហើយ ពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយបានមកដល់ហើយ ពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក
22
ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ
23
ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។
24
ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។
25
ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!»
26
ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។
27
ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ
28
ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។
29
ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស
30
ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។
31
ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល
32
រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
33
ពេលពួកគេឮដូច្នេះ ក៏ខឹងជាខ្លាំង ហើយចង់សម្លាប់ពួកសាវកចោល
34
ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។
35
បន្ទាប់មក គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ
36
ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់
37
បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយ ក៏ខ្ចាត់ខ្ចាយអស់ដែរ
38
ដូច្នេះក្នុងករណីនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ហើយបណ្ដោយតាមពួកគេចុះ ព្រោះបើគម្រោងការ ឬសកម្មភាពនេះជារបស់មនុស្ស នោះនឹងត្រូវវិនាសមិនខាន
39
ផ្ទុយទៅវិញ បើការនេះមកពីព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចធ្វើឲ្យពួកគេវិនាសបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នានឹងក្លាយជាអ្នកតតាំងនឹងព្រះជាម្ចាស់ទៀតផង»។ ពួកគេក៏យល់ព្រមតាមសំដីរបស់គាត់
40
បន្ទាប់មក ពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញ និងបានវាយអ្នកទាំងនោះ ទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយ រួចពួកគេក៏ដោះលែងពួកសាវក។
41
ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូល ទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ
42
ហើយជារៀងរាល់ថ្ងៃ ពួកសាវកបានបន្ដបង្រៀន ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រិស្ដឥតឈប់ឈរ ទាំងនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28