bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Mark 4
Mark 4
Khmer 2012 (Khmer Christian Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
ព្រះអង្គបានចាប់ផ្ដើមបង្រៀនម្ដងទៀតនៅមាត់បឹង ហើយបណ្ដាជនបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គយាងចុះទៅអង្គុយលើទូកក្នុងបឹង រីឯបណ្ដាជនទាំងអស់ក៏នៅលើគោកតាមមាត់បឹង
2
ព្រះអង្គបានបង្រៀនពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូច ហើយនៅក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលទៅគេថា៖
3
«ចូរស្ដាប់! មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ
4
ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
5
គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ
6
ហើយនៅពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស
7
គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន
8
ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។
9
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
10
នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ
11
ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់បានប្រទានមកអ្នករាល់គ្នា ប៉ុន្ដែសម្រាប់អ្នកក្រៅ សេចក្ដីទាំងនោះបានមកដល់គេតាមរយៈរឿងប្រៀបប្រដូចវិញ
12
ដើម្បីឲ្យពួកគេមើល តែមិនឃើញ ឲ្យស្ដាប់ តែមិនយល់ ក្រែងលោគេប្រែចិត្ដ ហើយទទួលបានការលើកលែងទោស»
13
ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន?
14
គឺមានអ្នកព្រោះពូជម្នាក់ព្រោះព្រះបន្ទូល
15
អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ
16
អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលព្រោះចុះទៅលើកន្លែងមានថ្ម ពេលគេឮព្រះបន្ទូលក៏ទទួលយកភ្លាមដោយអំណរ
17
ប៉ុន្ដែដោយព្រោះគេមិនចាក់ឫស គេធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម
18
ឯអ្នកដទៃទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើគុម្ពបន្លា គេឮព្រះបន្ទូល
19
ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
20
ហើយអ្នកខ្លះទៀតប្រៀបបាននឹងគ្រាប់ពូជ ដែលបានព្រោះចុះទៅលើដីល្អ គេឮព្រះបន្ទូលក៏ទទួលយក ហើយបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ»។
21
បន្ទាប់មក ព្រះអង្គមានបន្ទូលទៅគេថា៖ «តើគេយកចង្កៀងទៅដាក់នៅក្រោមថាំង ឬនៅក្រោមគ្រែឬ? តើគេមិនដាក់វានៅលើជើងចង្កៀងទេឬអី?
22
ដ្បិតគ្មានការលាក់កំបាំងអ្វីដែលមិនបានបើកសំដែងឲ្យឃើញនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនបានលាតត្រដាងចេញមកនោះដែរ
23
អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»
24
ព្រះអង្គក៏មានបន្ទូលទៅគេទៀតថា៖ «ចូរពិចារណាពីសេចក្ដីដែលអ្នករាល់គ្នាស្ដាប់ចុះ។ រង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ អ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ ទាំងបន្ថែមឲ្យអ្នករាល់គ្នាទៀតផង
25
ដ្បិតអ្នកណាដែលមាន នឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង»។
26
ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរព្រះជាម្ចាស់ប្រៀបបាននឹងមនុស្សម្នាក់ ព្រោះគ្រាប់ពូជទៅលើដី
27
ហើយគាត់ដេកនៅពេលយប់ ក្រោកឡើងនៅពេលថ្ងៃ គាត់មិនបានដឹងថា គ្រាប់ពូជនោះចេញពន្លកដុះឡើងតាមរបៀបណាទេ។
28
ដីបង្កើតផលដោយខ្លួនឯង មុនដំបូងជាពន្លក បន្ទាប់មក ចេញជាកួរ ហើយក្រោយមកទៀតចេញជាគ្រាប់ស្រូវពេញលេញ
29
ប៉ុន្ដែនៅពេលស្រូវទុំ គាត់ក៏យកកណ្ដៀវមកច្រូតភ្លាម ព្រោះដល់រដូវច្រូតកាត់ហើយ»។
30
ព្រះអង្គមានបន្ទូលថា៖ «តើយើងប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី ឬតើយើងនឹងប្រើរឿងអ្វី ដើម្បីពន្យល់ពីនគរព្រះជាម្ចាស់?
31
នគរព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់មូតា ជាគ្រាប់តូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់នៅលើផែនដី
32
ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។
33
ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។
34
ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។
35
នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។
36
ពួកគេក៏ចាកចេញពីបណ្ដាជន ឯព្រះយេស៊ូនៅតែគង់នៅលើទូកនោះ និងមានទូកផ្សេងទៀតបានទៅជាមួយព្រះអង្គដែរ។
37
មានខ្យល់ព្យុះធំមួយកើតឡើង ហើយរលកបានបោកបក់ទៅលើទូក ធ្វើឲ្យទឹកចូលស្ទើរពេញទូក
38
តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?»
39
ព្រះអង្គបានភ្ញាក់ឡើង ហើយបន្ទោសខ្យល់ និងមានបន្ទូលទៅកាន់រលកថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» នោះខ្យល់ក៏ស្ងប់ ហើយក៏មានភាពស្ងាត់ឈឹង
40
ព្រះអង្គមានបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? តើអ្នករាល់គ្នានៅតែគ្មានជំនឿឬ?»
41
នោះពួកគេកោតខ្លាចយ៉ាងខ្លាំង និងនិយាយគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណា សូម្បីតែខ្យល់ និងបឹងក៏ស្ដាប់បង្គាប់លោកដែរ?»
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16