bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Mark 9
Mark 9
Khmer 2012 (Khmer Christian Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះកំពុងឈរនៅទីនេះនឹងមិនស្លាប់ទេ លុះត្រាបានឃើញនគរព្រះជាម្ចាស់មកប្រកបដោយអំណាច»។
2
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅដាច់ដោយឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ហើយព្រះអង្គទៅជាមានរូបរាងប្លែកនៅចំពោះមុខពួកគេ
3
ឯអាវរបស់ព្រះអង្គប្រែជាសភ្លឺចាំង គ្មានអ្នកបោកគក់ណានៅផែនដីនេះអាចធ្វើឲ្យសដូច្នោះបានឡើយ
4
ហើយលោកអេលីយ៉ា និងលោកម៉ូសេបានលេចមកឲ្យពួកគេឃើញ ពួកគាត់ទាំងពីរកំពុងនិយាយនឹងព្រះយេស៊ូ
5
លោកពេត្រុសទូលទៅព្រះអង្គថា៖ «លោកគ្រូ ជាការល្អណាស់ ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»
6
ដ្បិតគាត់មិនដឹងថាត្រូវនិយាយអ្វីទេ ព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំង
7
នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ»
8
ភ្លាមនោះ ពួកគេមើលជុំវិញខ្លួន ហើយមិនបានឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូមួយអង្គគត់ ដែលនៅជាមួយពួកគេ
9
ហើយពេលពួកគេកំពុងចុះពីភ្នំមកវិញ ព្រះអង្គបង្គាប់ពួកគេ មិនឲ្យនិយាយប្រាប់អ្នកណាម្នាក់អំពីអ្វីដែលពួកគេបានឃើញឡើយ លើកលែងតែនៅពេលកូនមនុស្សរស់ពីស្លាប់ឡើងវិញ។
10
ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច?
11
ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
12
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
13
ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
14
ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
15
ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ
16
ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»
17
នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល
18
ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន»
19
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!»
20
គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង
21
ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះតាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម៉្លេះ
22
វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង»
23
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចឬ? គ្រប់ការទាំងអស់នឹងបានសម្រេចសម្រាប់អ្នកជឿ»
24
ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង»
25
ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»
26
វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ
27
តែព្រះយេស៊ូបានចាប់ដៃក្មេងនោះឲ្យក្រោកឈរឡើង ហើយវាក៏ឈរឡើង។
28
ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ហើយពួកសិស្សព្រះអង្គបានសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីពួកយើងមិនអាចបណ្ដេញវិញ្ញាណនោះឲ្យចេញបាន?»
29
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្មានអ្វីអាចបណ្ដេញវិញ្ញាណប្រភេទនេះបានទេ លើកលែងតែតាមរយៈការអធិស្ឋាន»។
30
ពួកគេធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ
31
ដ្បិតព្រះអង្គបានបង្រៀនសិស្សព្រះអង្គ ដោយមានបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក លុះគេបានសម្លាប់ហើយ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»
32
ប៉ុន្ដែពួកគេមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានសួរព្រះអង្គដែរ។
33
ពួកគេក៏មកដល់ក្រុងកាពើណិម ហើយនៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គបានសួរពួកគេថា៖ «តើអ្នករាល់គ្នាសួរដេញដោលគ្នានៅតាមផ្លូវអំពីអ្វី?»
34
ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ
35
ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា»
36
ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ រួចលើកពក្មេងនោះ និងមានបន្ទូលទៅគេថា៖
37
«អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
38
លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
39
តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ
40
ដ្បិតអ្នកណាមិនប្រឆាំងយើង អ្នកនោះនៅខាងយើងហើយ
41
បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ
42
ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង
43
ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្តបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់
44
[ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
45
ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។
46
[ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
47
បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក
48
[ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
49
ព្រោះមនុស្សគ្រប់គ្នានឹងប្រៃដោយសារភ្លើង
50
អំបិលល្អទេ ប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ តើនឹងយកអ្វីមកធ្វើឲ្យប្រៃវិញបាន? ចូរអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន និងនៅជាមួយគ្នាដោយសុខសាន្ដចុះ»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16