bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Mark 6
Mark 6
Khmer 2012 (Khmer Christian Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
ព្រះអង្គក៏ចេញពីទីនោះ យាងចូលទៅក្នុងស្រុករបស់ព្រះអង្គ ហើយពួកសិស្សក៏មកតាមព្រះអង្គដែរ
2
លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងស្ដាប់បាននឹកអស្ចារ្យក្នុងចិត្ដ ទាំងនិយាយថា៖ «តើអ្នកនេះចេះសេចក្ដីទាំងនេះពីណាមក? ម្ដេចក៏អ្នកនេះមានប្រាជ្ញាម៉្លេះ ហើយការអស្ចារ្យបែបនេះកើតពីដៃគាត់ទៀត!
3
តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារាជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនស្រីរបស់គាត់មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្ដនឹងព្រះអង្គ
4
ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលការគោរពនៅគ្រប់ទីកនែ្លង លើកលែងតែនៅស្រុកកំណើត និងក្នុងគ្រួសារសាច់ញាតិគាត់ប៉ុណ្ណោះ»
5
ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានទេ ក្រៅពីដាក់ដៃលើអ្នកជំងឺពីរបីនាក់ឲ្យបានជាប៉ុណ្ណោះ
6
ព្រះអង្គឆ្ងល់ពីភាពគ្មានជំនឿរបស់ពួកគេ ហើយក៏យាងទៅបង្រៀនក្នុងភូមិទាំងឡាយដែលនៅជុំវិញនោះ។
7
ព្រះអង្គហៅសិស្សទាំងដប់ពីរនាក់មក ហើយប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ រួចក៏ចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់
8
ព្រះអង្គបង្គាប់ពួកគេថា៖ «ពេលធ្វើដំណើរ ក្រៅពីឈើច្រត់ កុំយកអ្វីទៅជាមួយឲ្យសោះ គឺមិនត្រូវយកនំបុ័ង ថង់យាម និងដាក់លុយនៅក្នុងខ្សែក្រវាត់ឡើយ
9
តែត្រូវពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ»
10
ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ចូរស្នាក់នៅផ្ទះដែលអ្នករាល់គ្នាបានចូលរហូតដល់ចាកចេញពីទីនោះ
11
ឯកន្លែងណាដែលមិនទទួល ឬមិនស្ដាប់អ្នក ចូររលាស់ធូលីដីពីបាតជើងអ្នក ពេលចេញពីទីនោះ ទុកជាទីបន្ទាល់ដល់គេ»
12
ដូច្នេះ ពួកគេក៏ចេញទៅ និងប្រកាសឲ្យមនុស្សប្រែចិត្ដ
13
និងបណ្ដេញវិញ្ញាណអាក្រក់ជាច្រើន ទាំងចាក់ប្រេងតាំងលើអ្នកជំងឺជាច្រើនឲ្យបានជា។
14
ស្ដេចហេរ៉ូឌបានឮពីការនេះ ដ្បិតព្រះនាមព្រះអង្គល្បីល្បាញ ហើយគេនិយាយថា៖ «លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយ បានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»
15
ប៉ុន្ដែអ្នកខ្លះនិយាយថា៖ «ជាលោកអេលីយ៉ា» អ្នកខ្លះទៀតនិយាយថា៖ «ជាអ្នកនាំព្រះបន្ទូលម្នាក់ក្នុងចំណោមអ្នកនាំព្រះបន្ទូលជំនាន់មុន»
16
កាលស្ដេចហេរ៉ូឌឮពីការនេះក៏មានបន្ទូលថា៖ «លោកយ៉ូហានដែលខ្ញុំបានកាត់កនោះ បានរស់ឡើងវិញហើយ»
17
ដ្បិតស្ដេចហេរ៉ូឌផ្ទាល់បានចាត់គេឲ្យចាប់ចងលោកយ៉ូហានដាក់គុក ដោយសារស្ដេចបានរៀបការជាមួយនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ដែលត្រូវជាប្អូនរបស់ស្ដេច
18
ប៉ុន្ដែលោកយ៉ូហានបានទូលស្ដេចហេរ៉ូឌថា៖ «វាមិនត្រឹមត្រូវទេ ដែលព្រះអង្គយកប្រពន្ធរបស់ប្អូនខ្លួនឯងនោះ»
19
នាងហេរ៉ូឌាសក៏ចងគំនុំនឹងលោកយ៉ូហាន ហើយចង់សម្លាប់គាត់ តែនាងមិនអាចធ្វើបាន
20
ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយព្រះអង្គស្ដាប់គាត់ទាំងពេញចិត្ដយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្ដយ៉ាងខ្លាំងដែរ។
21
កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
22
កូនស្រីនាងហេរ៉ូឌាសក៏ចូលមករាំថ្វាយ ហើយធ្វើឲ្យស្ដេចហេរ៉ូឌ និងភ្ញៀវដែលរួមតុជាមួយពេញចិត្ដយ៉ាងខ្លាំង ស្ដេចក៏មានបន្ទូលទៅនាងថា៖ «នាងចង់បានអ្វី ចូរសុំយើងចុះ យើងនឹងឲ្យនាង»
23
ព្រះអង្គបានស្បថយ៉ាងម៉ឺងម៉ាត់ថា៖ «អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»
24
នាងក៏ចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្ដាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក»
25
ភ្លាមនោះ នាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ»
26
ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ
27
ដូច្នេះ ស្ដេចក៏ចាត់ពេជ្ឈឃាដភ្លាម ទាំងបញ្ជាឲ្យនាំយកក្បាលលោកយ៉ូហានមក ពេជ្ឈឃាដក៏ចេញទៅកាត់កគាត់នៅក្នុងគុក
28
រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្ដាយនាង
29
ពេលសិស្សរបស់គាត់ឮដូច្នេះ ក៏មកយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
30
កាលពួកសាវកមកជួបជុំគ្នានៅចំពោះព្រះយេស៊ូ គេក៏ទូលប្រាប់ព្រះអង្គពីអ្វីៗដែលគេបានធ្វើ និងបានបង្រៀន
31
ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាមកកន្លែងមួយស្ងាត់ដាច់ពីគេ ដើម្បីឲ្យខ្លួនអ្នករាល់គ្នាបានសម្រាកបន្ដិច» ព្រោះមនុស្សចេញចូលច្រើនពេក រកតែពេលបរិភោគក៏មិនបាន
32
ដូច្នេះ គេក៏ធ្វើដំណើរតាមទូកទៅកន្លែងមួយស្ងាត់ដាច់ពីគេ
33
ប៉ុន្ដែពេលបណ្ដាជនឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយបានដឹងពីកន្លែងដែលពួកគេទៅ ក៏រត់ដោយថ្មើរជើងពីក្រុងទាំងអស់ទៅទីនោះ ហើយបណ្ដាជនបានទៅដល់មុន
34
ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង ព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល ដូច្នេះព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេអំពីសេចក្ដីជាច្រើន។
35
ពេលនោះជិតយប់ហើយ ពួកសិស្សក៏មករកព្រះអង្គទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ពេលនេះជិតយប់ទៅហើយ
36
សូមរំសាយពួកគេឲ្យទៅស្រុកភូមិនៅជុំវិញ ដើម្បីទិញអាហារបរិភោគដោយខ្លួនគេ»
37
ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» គេក៏ទូលព្រះអង្គវិញថា៖ «តើយើងយកប្រាក់ពីររយឌេណារី ទៅទិញនំប៉័ងឲ្យគេបរិភោគឬ?»
38
ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?» ពេលដឹងហើយ គេទូលព្រះអង្គថា៖ «យើងមាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
39
ព្រះអង្គក៏បង្គាប់គេគ្រប់គ្នាឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី
40
ហើយពួកគេអង្គុយជាក្រុមៗ ដែលមានគ្នាមួយរយនាក់ ឬហាសិបនាក់
41
បន្ទាប់ពីយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយមក ព្រះអង្គក៏ងើយមើលទៅឯស្ថានសួគ៌ ទាំងអរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅសិស្ស ដើម្បីរៀបចំនៅមុខគេ ហើយចែកត្រីពីរនោះដល់គេទាំងអស់គ្នាដែរ។
42
ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា
43
បន្ទាប់មក ពួកគេប្រមូលចំណិតនំបុ័ង និងត្រីដែលនៅសល់បានដប់ពីរកន្ដ្រកពេញៗ
44
មនុស្សដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
45
ភ្លាមនោះ ព្រះអង្គតឿនសិស្សរបស់ព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅក្រុងបេតសៃដាមុន ហើយទីបំផុតព្រះអង្គក៏រំសាយបណ្ដាជន
46
កាលព្រះអង្គមានបន្ទូលលាពួកគេហើយ ក៏យាងទៅភ្នំ ដើម្បីអធិស្ឋាន។
47
ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង
48
ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ
49
ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង
50
ព្រោះពួកគេគ្រប់គ្នាខ្លាចពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ»
51
ព្រះអង្គក៏ឡើងទូកជាមួយពួកគេ ហើយខ្យល់បានស្ងប់ទៅ រីឯពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង។
52
ដោយព្រោះចិត្ដគេរឹងរូស ពួកគេមិនយល់អំពីរឿងនំប៉័ងទេ។
53
ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ
54
ពេលពួកគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម
55
ពួកគេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ទាំងមូល ហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល ទៅកន្លែងដែលគេឮថាព្រះអង្គនៅ
56
ពេលព្រះអង្គទៅដល់ទីណាក៏ដោយ មិនថានៅក្នុងភូមិស្រុក ឬក្រុងទេ ពួកគេបានដាក់អ្នកជំងឺនៅតាមផ្លូវ ហើយអង្វរព្រះអង្គឲ្យពួកគេពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ ក៏បានជាសះស្បើយ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16