bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Matthew 16
Matthew 16
Khmer 2012 (Khmer Christian Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
1
ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីបានមកល្បងលព្រះអង្គ ពួកគេសុំព្រះអង្គឲ្យបង្ហាញទីសំគាល់មួយពីស្ថានសួគ៌ដល់ពួកគេ
2
ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពេលល្ងាច អ្នករាល់គ្នានិយាយថា ធាតុអាកាសល្អ ព្រោះមេឃពណ៌ក្រហម។
3
ដល់ព្រឹកឡើងក៏និយាយថា ថ្ងៃនេះធាតុអាកាសមិនល្អទេ ព្រោះមេឃក្រហមមានពពកច្រើន។ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃ ប៉ុន្ដែអ្នករាល់គ្នាមិនអាចស្គាល់ទីសំគាល់នាសម័យនេះបានឡើយ។
4
ជំនាន់មនុស្សដ៏អាក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់របស់លោកយ៉ូណាស់» រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
5
ពេលពួកសិស្សឆ្លងទៅត្រើយម្ខាង ពួកគេភ្លេចយកនំប៉័ង។
6
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
7
នោះពួកសិស្សក៏សួរដេញដោលគ្នាថា៖ «ព្រោះតែយើងមិនបានយកនំប៉័ងមកទេដឹង»។
8
កាលព្រះយេស៊ូជ្រាបហើយក៏មានបន្ទូលថា៖ «ឱអ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាសួរដេញដោលគ្នាអំពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ?
9
តើអ្នករាល់គ្នានៅតែមិនទាន់យល់ ឬក៏មិនចាំពីនំប៉័ងប្រាំដុំសម្រាប់មនុស្សប្រាំពាន់នាក់ទេឬ? តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រក?
10
ចុះនំប៉័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ដ្រក?
11
តើដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីទេតើ»។
12
បន្ទាប់មក ទើបពួកគេយល់ថា ព្រះអង្គមិនបានមានបន្ទូលឲ្យប្រយ័ត្ននឹងមេនំប៉័ងទេ ប៉ុន្ដែគឺឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីវិញ។
13
កាលព្រះយេស៊ូយាងមកដល់តំបន់ក្រុងសេសារាភីលីព ព្រះអង្គសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថា កូនមនុស្សជាអ្នកណា?»
14
ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់»
15
ព្រះអង្គសួរពួកគេថា៖ «ចុះអ្នករាល់គ្នាវិញថា ខ្ញុំជាអ្នកណាដែរ?»
16
លោកស៊ីម៉ូនពេត្រុសទូលតបថា៖ «លោកជាព្រះគ្រិស្ដ គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់»
17
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «អ្នកមានពរហើយ ស៊ីម៉ូនកូនយ៉ូណាសអើយ! ដ្បិតសាច់ឈាមមិនបានបើកសំដែងសេចក្ដីនេះដល់អ្នកទេ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
18
ហើយខ្ញុំក៏ប្រាប់អ្នកដែរថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ឯទ្វារស្ថាននរកមិនឈ្នះក្រុមជំនុំនេះឡើយ
19
ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក ហើយបើអ្នកចងអ្វីនៅលើផែនដី នោះនឹងចងនៅស្ថានសួគ៌ដែរ រួចបើអ្នកស្រាយអ្វីនៅលើផែនដី នោះនឹងស្រាយនៅឯស្ថានសួគ៌ដែរ»។
20
បន្ទាប់មក ព្រះអង្គបានបង្គាប់ដល់ពួកសិស្ស មិនឲ្យនិយាយប្រាប់នរណាម្នាក់ថាព្រះអង្គជាព្រះគ្រិស្ដទេ។
21
ចាប់តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គត្រូវតែទៅក្រុងយេរូសាឡិម ហើយទទួលរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ រួចត្រូវគេសម្លាប់ ហើយរស់ឡើងវិញនៅថ្ងៃទីបី
22
លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត»
23
ប៉ុន្ដែព្រះអង្គបានបែរមកមានបន្ទូលទៅលោកពេត្រុសថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើងទៅ ឯងជាសេចក្ដីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះជាម្ចាស់ទេ គឺគិតតាមគំនិតរបស់មនុស្សវិញ»។
24
បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបងខ្លួងឯង ហើយលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំចុះ
25
ដ្បិតអ្នកណាដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ អ្នកនោះនឹងបានជីវិតវិញ
26
បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតរបស់ខ្លួន តើមានប្រយោជន៍អ្វី? តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
27
ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
28
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញកូនមនុស្សមកជាមួយនគររបស់លោក»។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28