bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Matthew 19
Matthew 19
Khmer 2012 (Khmer Christian Bible)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
1
កាលព្រះយេស៊ូមានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់
2
នោះមានបណ្ដាជនច្រើនកុះករបានមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសពួកគេឲ្យបានជានៅទីនោះ។
3
ពួកអ្នកខាងគណៈផារិស៊ីបានចូលមកជិតល្បងលព្រះអង្គ ដោយទូលសួរថា៖ «តើវិន័យអនុញ្ញាតដែរឬទេ បើបុរសលែងប្រពន្ធដោយហេតុផលណាក៏ដោយនោះ?»
4
ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាប្រុស ជាស្រីតាំងពីដើមដំបូងមក?»
5
ព្រះអង្គមានបន្ទូលទៀតថា៖ «ដោយហេតុនេះបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយទៅនៅជាប់នឹងប្រពន្ធ រួចអ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ
6
ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ ប៉ុន្ដែជាសាច់តែមួយវិញ ហើយមិនត្រូវឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»
7
ពួកគេទូលព្រះអង្គថា៖ «បើដូច្នោះ ហេតុអ្វីបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ រួចឲ្យលែងប្រពន្ធដូច្នេះ?»។
8
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្ដរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី
9
ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ រួចរៀបការមួយទៀត នោះគឺផិតក្បត់ហើយ»។
10
ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង»
11
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ
12
ដ្បិតមនុស្សខ្លះជាមនុស្សកម្រៀវតាំងពីកំណើតមក និងអ្នកផ្សេងទៀត ជាមនុស្សកម្រៀវដោយសារគេក្រៀវ ហើយក៏មានមនុស្សកម្រៀវដែលក្រៀវខ្លួនឯងដោយព្រោះតែនគរស្ថានសួគ៌។ ដូច្នេះ អ្នកដែលអាចទទួលយកបាន ចូរទទួលយកចុះ»។
13
បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។
14
ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងៗទាំងនេះឯង»
15
កាលព្រះអង្គដាក់ព្រះហស្ដលើក្មេងៗរួចហើយ ក៏យាងចេញពីទីនោះទៅ។
16
មើល៍ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យខ្ញុំមានជិវិតអស់កល្បជានិច្ច?»
17
ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអំពើល្អ គឺមានតែព្រះមួយអង្គប៉ុណ្ណោះដែលល្អ តែបើអ្នកចង់ចូលទៅក្នុងជីវិតអស់កល្បនោះ ចូរធ្វើតាមបញ្ញត្ដិចុះ»
18
គាត់ទូលសួរព្រះអង្គថា៖ «តើបញ្ញត្ដិមួយណា?» ព្រះយេស៊ូមានបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
19
ចូរគោរពឪពុកម្ដាយរបស់អ្នក ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
20
កំលោះនោះទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមសេចក្ដីទាំងនេះអស់ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
21
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
22
ប៉ុន្ដែពេលកំលោះនោះឮព្រះបន្ទូលនេះ ក៏ចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
23
ព្រះយេស៊ូក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងនគរស្ថានសួគ៌ណាស់
24
ហើយខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលទៅក្នុងនគរព្រះជាម្ចាស់ទៅទៀត»
25
ពេលពួកសិស្សឮហើយ ក៏នឹកឆ្ងល់ជាខ្លាំង ទាំងនិយាយថា៖ «បើដូច្នេះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
26
ពេលព្រះយេស៊ូទតទៅពួកគេ នោះក៏មានបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ ប៉ុន្ដែព្រះជាម្ចាស់វិញអាចធ្វើគ្រប់ការទាំងអស់បាន»។
27
បន្ទាប់មក លោកពេត្រុសទូលសួរព្រះអង្គថា៖ «មើល៍! យើងបានលះបង់អ្វីៗទាំងអស់ ហើយដើរតាមលោក។ តើយើងនឹងបានអ្វីទៅ?»
28
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ
29
ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។
30
មនុស្សជាច្រើនដែលនៅមុខគេនឹងត្រលប់ជានៅក្រោយបង្អស់ ឯអ្នកនៅក្រោយបង្អស់នឹងនៅមុខគេវិញ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28