bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Matthew 21
Matthew 21
Khmer 2012 (Khmer Christian Bible)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ
2
ដោយមានបន្ទូលទៅពួកគេថា៖ «ចូរទៅភូមិនៅទល់មុខអ្នក ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយដែលគេចងទុកជាមួយកូនរបស់វា ចូរស្រាយនាំមកឲ្យខ្ញុំ
3
ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក នោះចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការពួកវា ហើយគេនឹងប្រគល់ពួកវាឲ្យអ្នកភ្លាម»។
4
ការនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលបានថ្លែងទុក តាមរយៈអ្នកនាំព្រះបន្ទូលថា៖
5
«ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។
6
សិស្សទាំងពីរនាក់ក៏ចេញទៅ ហើយធ្វើតាមដូចព្រះយេស៊ូបានបង្គាប់ពួកគេ
7
ពួកគេបានដឹកមេលា និងកូនរបស់វាមក ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គគង់លើវា
8
ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ
9
បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»
10
កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?»
11
បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។
12
ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
13
ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។
14
ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា
15
ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង
16
ហើយពួកគេទូលព្រះអង្គថា៖ «តើអ្នកឮអ្វីដែលក្មេងៗទាំងនេះកំពុងនិយាយដែរទេ?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បាទ ខ្ញុំឮហើយ តើពួកលោកមិនដែលអានទេឬថា ព្រះអង្គបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងៗ និងទារកដែលនៅបៅ?»
17
ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
18
លុះព្រលឹមឡើងពេលកំពុងយាងត្រលប់ទៅក្រុងវិញ ព្រះអង្គឃ្លាន
19
កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។
20
ពេលពួកសិស្សឃើញដូច្នេះ ក៏នឹកឆ្ងល់ទាំងនិយាយថា៖ «តើហេតុដូចម្ដេចបានជាដើមល្វានេះ ក្រៀមស្វិតមួយរំពេចដូច្នេះ?»
21
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿ ហើយឥតសង្ស័យសោះ នោះអ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមហេតុការណ៍ដែលកើតឡើងចំពោះដើមល្វាប៉ុណ្ណោះទេ សូម្បីតែអ្នករាល់គ្នានិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ នោះនឹងកើតឡើងដូច្នោះមែន
22
ហើយគ្រប់សេចក្ដីទាំងអស់ដែលអ្នករាល់គ្នាសុំក្នុងសេចក្ដីអធិស្ឋានដោយជំនឿ នោះនឹងបានទទួល»។
23
កាលព្រះអង្គបានចូលទៅក្នុងព្រះវិហារហើយ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ពេលព្រះអង្គកំពុងបង្រៀន ពួកគេទូលសួរថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?»
24
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំនួរដែរ ប្រសិនបើពួកលោកប្រាប់ខ្ញុំបាន នោះខ្ញុំនឹងប្រាប់វិញដែរថាខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី
25
តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស?» ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថាមកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
26
ប៉ុន្ដែបើយើងឆ្លើយថាមកពីមនុស្ស នោះខ្លាចបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថា ជាអ្នកនាំព្រះបន្ទូល»
27
ពួកគេក៏ទូលឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីនោះ។
28
តើពួកលោកគិតយ៉ាងដូចម្ដេច? មានបុរសម្នាក់មានកូនពីរនាក់ គាត់បានចូលមកជិតកូនទីមួយប្រាប់ថា កូនអើយ! ថ្ងៃនេះកូនទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ
29
វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។
30
បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ
31
ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។
32
ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។
33
ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។
34
លុះជិតដល់រដូវប្រមូលផល គាត់ក៏ចាត់ពួកបាវបម្រើឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលនៃចម្ការទំពាំងបាយជូរនោះ
35
ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
36
គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។
37
នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
38
ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។
39
ពួកគេក៏ចាប់កូនប្រុសនោះបោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។
40
ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?»
41
ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។
42
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើពួកលោកមិនដែលអាននៅក្នុងបទគម្ពីរទេឬថា ថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង។
43
ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។
44
អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។
45
កាលពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានស្ដាប់រឿងប្រៀបប្រដូចរបស់ព្រះអង្គនេះរួចហើយ ក៏ដឹងថា ព្រះអង្គមានបន្ទូលអំពីពួកគេ
46
ក៏រកចាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ព្រោះបណ្ដាជនរាប់ព្រះអង្គថា ជាអ្នកនាំព្រះបន្ទូលម្នាក់។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28