bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Romans 3
Romans 3
Khmer 2012 (Khmer Christian Bible)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
ដូច្នេះ តើជនជាតិយូដាមានអ្វីប្រសើរលើសគេ ហើយការកាត់ស្បែកមានប្រយោជន៍អ្វីដែរ?
2
ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។
3
ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿ តើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ?
4
មិនមែនដូច្នោះទេ! ព្រះជាម្ចាស់នៅតែពិតត្រង់ ទោះបីជាមនុស្សគ្រប់គ្នាជាអ្នកកុហកក្ដី ដូចមានសេចក្ដីចែងទុកថា៖ «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយមានជ័យជំនះនៅពេលគេជំនុំជម្រះព្រះអង្គ»។
5
បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬ នៅពេលព្រះអង្គដាក់ទោសយើង (គឺខ្ញុំនិយាយតាមបែបមនុស្សទេ)?
6
មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែន តើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច?
7
ម្យ៉ាងទៀត បើសេចក្ដីកុហករបស់ខ្ញុំធ្វើឲ្យសេចក្ដីពិតរបស់ព្រះជាម្ចាស់ចម្រើនឡើង ដើម្បីតម្កើងសិរីរុងរឿងរបស់ព្រះអង្គវិញ តើហេតុអ្វីខ្ញុំនៅតែជាប់ជំនុំជម្រះទុកជាមនុស្សបាបដូច្នេះ?
8
ហើយហេតុអ្វីយើងមិននិយាយថា ចូរយើងធ្វើការអាក្រក់ដើម្បីឲ្យការល្អកើតចេញមក? ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយដូច្នេះ។ អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ!
9
បើដូច្នេះ តើយើងល្អជាងគេឬ? មិនមែនដូច្នោះទេ ដ្បិតយើងបានបញ្ជាក់ពីមុនហើយថា ទោះជាជនជាតិយូដាក្ដី ជនជាតិក្រេកក្ដី សុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា
10
ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
11
គ្មានមនុស្សណាម្នាក់យល់ គ្មានមនុស្សណាម្នាក់ស្វែងរកព្រះជាម្ចាស់ឡើយ
12
មនុស្សគ្រប់គ្នាបានវង្វេង ហើយត្រលប់ជាឥតបានការទាំងអស់គ្នា គ្មានអ្នកណាម្នាក់ធ្វើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានដែរ
13
បំពង់កគេជាផ្នូរចំហ គេប្រើអណ្ដាតបោកបញ្ឆោត ហើយបបូរមាត់របស់គេបង្កប់ដោយពិសពស់វែក
14
មាត់របស់គេពេញដោយបណ្ដាសារ និងសេចក្ដីជូរចត់
15
ជើងរបស់គេរហ័សនឹងបង្ហូរឈាម
16
ហើយផ្លូវរបស់គេមានតែសេចក្ដីវិនាស និងសេចក្ដីវេទនា
17
ហើយគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ
18
នៅចំពោះភ្នែករបស់ពួកគេ គ្មានការកោតខ្លាចព្រះជាម្ចាស់សោះ»។
19
យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់
20
ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
21
ប៉ុន្ដែឥឡូវនេះ ក្រៅពីគម្ពីរវិន័យ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយ ដោយមានគម្ពីរវិន័យ និងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង
22
គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
23
មនុស្សទាំងអស់បានធ្វើបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះជាម្ចាស់
24
ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ
25
គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្ដកាលពីមុនទេ
26
ដោយសារសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គនៅគ្រានេះ ដូច្នេះ ព្រះអង្គផ្ទាល់សុចរិត ព្រមទាំងរាប់អស់អ្នកដែលជឿលើព្រះយេស៊ូជាសុចរិតដែរ។
27
ដូច្នេះហើយ តើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេ មិនមែនទេ គឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ!
28
ដ្បិតយើងយល់ឃើញថា មនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យទេ។
29
តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
30
ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេ ព្រះអង្គនឹងរាប់អ្នកកាត់ស្បែក និងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។
31
ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16