bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Romans 4
Romans 4
Khmer 2012 (Khmer Christian Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
តើយើងនឹងនិយាយយ៉ាងដូចម្ដេចអំពីលោកអ័ប្រាហាំដែលជាដូនតារបស់យើងខាងឯសាច់ឈាម?
2
ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់ នោះគាត់មុខជាមានហេតុផលដើម្បីអួតអាង ប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ
3
តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិត ដោយសារជំនឿនោះ»។
4
សម្រាប់អ្នកធ្វើការ រង្វាន់ដែលគេទទួលនោះមិនរាប់ថាជាគុណទេ ផ្ទុយទៅវិញ គឺជាថ្លៃឈ្នួល
5
រីឯអ្នកដែលមិនប្រព្រឹត្ដ តែជឿព្រះអង្គដែលបានរាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ជាសុចរិត នោះព្រះជាម្ចាស់នឹងរាប់គេជាសុចរិតដោយសារជំនឿរបស់គេនោះឯង
6
សូម្បីតែស្ដេចដាវីឌក៏និយាយអំពីព្រះពរសម្រាប់មនុស្សដែលព្រះជាម្ចាស់បានរាប់ជាសុចរិតដោយមិនគិតអំពីការប្រព្រឹត្តិដែរថា៖
7
«មានពរហើយ អស់អ្នកដែលទទួលបានការលើកលែងទោសពីអំពើទុច្ចរិតរបស់ខ្លួន ហើយត្រូវបានគ្របបាំងឲ្យរួចពីបាប
8
មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនប្រកាន់បាបរបស់គេ»។
9
ដូច្នេះ តើព្រះពរនេះសម្រាប់ពួកអ្នកកាត់ស្បែក ឬមួយសម្រាប់ពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះជាម្ចាស់បានរាប់លោកអ័ប្រាហាំជាសុចរិតដោយសារជំនឿរបស់គាត់។
10
តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែក ឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេ គឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
11
លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិត ដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែក ហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ
12
ព្រមទាំងឲ្យត្រលប់ជាឪពុករបស់ពួកអ្នកកាត់ស្បែកដែរ គឺមិនត្រឹមតែអ្នកកាត់ស្បែកប៉ុណ្ណោះទេ ថែមទាំងអស់អ្នកដែលដើរតាមលំអាននៃជំនឿរបស់លោកអ័ប្រាហាំដែលជាដូនតារបស់យើង គឺជាជំនឿដែលគាត់មាននៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
13
ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំ ឬដល់ពូជពង្សរបស់គាត់ដែលថា គាត់នឹងបានផែនដីជាមរតក នោះមិនមែនតាមរយៈគម្ពីរវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ
14
បើពួកអ្នកធ្វើតាមគម្ពីរវិន័យជាអ្នកស្នងមរតក នោះជំនឿត្រលប់ជាគ្មានប្រយោជន៍ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃដែរ។
15
រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធ ដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
16
ដូច្នេះហើយ តាមរយៈជំនឿស្របតាមព្រះគុណ ដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំ គឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរ ដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា
17
ដូចមានសេចក្ដីចែងទុកថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាឪពុករបស់ជនជាតិជាច្រើន»។ គាត់ជាឪពុករបស់យើងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ ដែលគាត់បានជឿ គឺជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់វិញ និងមានបន្ទូលឲ្យអ្វីដែលគ្មានរូបរាងត្រលប់ជាមានរូបរាង។
18
នៅពេលគាត់អស់សង្ឃឹម គាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿ ដូច្នេះហើយ គាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើន ស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។
19
ទោះបីរូបកាយរបស់គាត់មានអាយុជិតមួយរយឆ្នាំ ដែលចាត់ទុកដូចជាស្លាប់ ហើយផ្ទៃរបស់សារ៉ាមិនអាចមានកូនក៏ដោយ ក៏ជំនឿរបស់គាត់មិនចុះខ្សោយឡើយ។
20
គាត់មិនបានសង្ស័យលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ដោយចិត្ដមិនជឿនោះដែរ គឺគាត់កាន់តែមានជំនឿខ្លាំងឡើងថែមទៀត ទាំងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
21
ហើយគាត់ជឿប្រាកដថា អ្វីដែលព្រះជាម្ចាស់បានសន្យា ព្រះអង្គក៏អាចធ្វើបានដែរ
22
ហេតុនេះហើយបានជាព្រះជាម្ចាស់រាប់គាត់ជាសុចរិត។
23
សេចក្ដីដែលចែងទុកថា ព្រះជាម្ចាស់បានរាប់គាត់ជាសុចរិត មិនមែនកត់ត្រាទុកសម្រាប់តែគាត់ម្នាក់ទេ
24
គឺសម្រាប់យើងគ្រប់គ្នាដែរ ដែលនឹងត្រូវបានរាប់ជាសុចរិត ជាអ្នកដែលជឿលើព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងឲ្យរស់ពីការសោយទិវង្គតឡើងវិញ
25
ព្រះយេស៊ូត្រូវបានប្រគល់ទៅឲ្យគេសម្លាប់ដោយសារទោសកំហុសរបស់យើង តែព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ដើម្បីរាប់យើងជាសុចរិត។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16