bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Romans 5
Romans 5
Khmer 2012 (Khmer Christian Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
2
តាមរយៈព្រះអង្គ ដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយមានអំណរចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។
3
មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរ នៅពេលយើងមានទុក្ខលំបាកដែរ ព្រោះដឹងថា ទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីអត់ធ្មត់
4
សេចក្ដីអត់ធ្មត់បង្កើតសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតសេចក្ដីសង្ឃឹម
5
ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
6
ពេលយើងនៅខ្សោយនៅឡើយ លុះដល់ពេលកំណត់ព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់
7
កម្រមានមនុស្សណាម្នាក់សុខចិត្ដស្លាប់ដើម្បីមនុស្សសុចរិតណាស់ ឬក៏ប្រហែលជាមានមនុស្សម្នាក់ហ៊ានស្លាប់ដើម្បីមនុស្សល្អមែន
8
តែព្រះជាម្ចាស់បង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយឲ្យព្រះគ្រិស្ដសោយទិវង្គតដើម្បីយើង កាលយើងនៅជាមនុស្សបាបនៅឡើយ
9
លើសពីនេះទៅទៀត យើងត្រូវបានរាប់ជាសុចរិតដោយសារឈាមរបស់ព្រះអង្គ ហើយយើងក៏នឹងទទួលសេចក្ដីសង្គ្រោះរួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តាមរយៈព្រះអង្គទៀតផង
10
បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គតាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គ កាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ចុះឥឡូវនេះ ពេលដែលយើងបានផ្សះផ្សារួចហើយ យើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះយ៉ាងណាទៅទៀត ដោយសារជីវិតរបស់ព្រះយេស៊ូ
11
ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរដែរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះយើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គរួចហើយ។
12
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ក៏មកតាមរយៈបាបជាយ៉ាងណា នោះសេចក្ដីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាជាយ៉ាងនោះដែរ ព្រោះមនុស្សគ្រប់គ្នាបានធ្វើបាប
13
ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយ មុនមានគម្ពីរវិន័យ តែកាលណាមិនទាន់មានក្រឹត្យវិន័យ បាបក៏មិនបានរាប់ជាទោសដែរ
14
យ៉ាងណាក្ដី ចាប់តាំងពីជំនាន់លោកអ័ដាមដល់ជំនាន់លោកម៉ូសេ សេចក្ដីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ ទោះជាពួកគេមិនបានធ្វើបាបដូចការល្មើសរបស់លោកអ័ដាមក៏ដោយ ហើយលោកអ័ដាមនេះជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។
15
ប៉ុន្ដែអំណោយទានមិនដូចកំហុសឡើយ បើមនុស្សជាច្រើនស្លាប់ដោយសារកំហុសរបស់មនុស្សម្នាក់ នោះព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទានតាមរយៈព្រះគុណរបស់មនុស្សម្នាក់ ដែលជាព្រះយេស៊ូគ្រិស្ដ បានប្រទានយ៉ាងហូរហៀរដល់មនុស្សជាច្រើនលើសជាងនោះទៅទៀត
16
ហើយអំណោយទានក៏មិនដូចជាបាបដែលមនុស្សម្នាក់បានធ្វើដែរ ព្រោះការជំនុំជម្រះកំហុសរបស់មនុស្សម្នាក់ នាំឲ្យមានការដាក់ទោស ប៉ុន្ដែអំណោយទានវិញ បានរាប់មនុស្សជាសុចរិត ទោះជាមានកំហុសជាច្រើនក៏ដោយ
17
រួចបើដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលបានព្រះគុណដ៏ហូរហៀរ និងអំណោយទាននៃសេចក្ដីសុចរិត នឹងសោយរាជ្យនៅក្នុងជីវិតលើសជាងនោះទៅទៀតដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ដ។
18
ដូច្នេះហើយ ដោយសារកំហុសតែមួយរបស់មនុស្សម្នាក់ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណា នោះដោយសារអំពើសុចរិតតែមួយរបស់មនុស្សម្នាក់ក៏ធ្វើឲ្យមនុស្សទាំងអស់បានរាប់ជាសុចរិត និងមានជីវិតជាយ៉ាងនោះដែរ
19
ហើយដោយសារការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សបាបជាយ៉ាងណា នោះដោយសារការស្ដាប់បង្គាប់របស់មនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សសុចរិតជាយ៉ាងនោះដែរ។
20
គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
21
ដូចដែលបាបបានសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណា នោះព្រះគុណក៏សោយរាជ្យដោយសារសេចក្ដីសុចរិតដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16