bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Thessalonians 1
1 Thessalonians 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់។ សូមទ្រង់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
2
យើងតែងតែអរគុណអុលឡោះ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងទូរអា យើងតែងនឹកគិតដល់បងប្អូនជាដរាប។
3
នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
4
បងប្អូនជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងដឹងហើយថា គាត់បានជ្រើសរើសបងប្អូន
5
ដ្បិតយើងបាននាំដំណឹងល្អមកជូនបងប្អូន មិនមែនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ គឺដោយមានអំណាច មានរសអុលឡោះដ៏វិសុទ្ធ និងមានចិត្ដជឿជាក់ទាំងស្រុងថែមទៀតផង។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្ដយ៉ាងណា សម្រាប់ជាប្រយោជន៍បងប្អូន ដូចបងប្អូនជ្រាបស្រាប់ហើយ។
6
បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមអ៊ីសាជាអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលបន្ទូលនៃអុលឡោះទាំងមានអំណរ មកពីរសអុលឡោះដ៏វិសុទ្ធដែរ។
7
ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ
8
ដ្បិតពាក្យរបស់អ៊ីសាជាអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើអុលឡោះ បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
9
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកអុលឡោះ ដើម្បីគោរពបម្រើទ្រង់ដែលនៅអស់កល្ប និងជាម្ចាស់ដ៏ពិតប្រាកដ។
10
បងប្អូនក៏ទន្ទឹងរង់ចាំបុត្រារបស់ទ្រង់ ពីសូរ៉កាមក គឺអ៊ីសាដែលអុលឡោះបានប្រោសឲ្យរស់ឡើងវិញ។ អ៊ីសានេះហើយប្រោសយើងឲ្យរួចផុតពីកំហឹងដែលកំពុងតែមក។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5