bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Thessalonians 5
1 Thessalonians 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ
2
ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
3
ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។
4
រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។
5
បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។
6
ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។
7
អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។
8
រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក
9
ដ្បិតអុលឡោះមិនបានតំរូវឲ្យយើងទទួលទោសឡើយ គឺទ្រង់ឲ្យយើងទទួលការសង្គ្រោះ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង
10
បានស្លាប់សម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយគាត់ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
11
ដូច្នេះចូរលើកទឹកចិត្ដគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
12
បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាអ៊ីសាជាអម្ចាស់ និងអប់រំបងប្អូន។
13
ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
14
បងប្អូនអើយ យើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្ដអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
15
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
16
ចូរមានអំណរសប្បាយជានិច្ច
17
ចូរទូរអាឥតឈប់ឈរ
18
ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
19
កុំរារាំងសកម្មភាពរបស់រសអុលឡោះឡើយ
20
កុំមើលងាយការថ្លែងបន្ទូលរបស់អុលឡោះ
21
ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។
22
ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។
24
អុលឡោះដែលបានត្រាស់ហៅបងប្អូនមក ទ្រង់ស្មោះត្រង់ ទ្រង់នឹងសម្រេចការនេះជាពុំខាន។
25
បងប្អូនអើយ សូមទូរអាឲ្យយើងផង។
26
សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
27
ខ្ញុំសូមអង្វរបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
28
សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5