bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Thessalonians 4
1 Thessalonians 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
2
បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់យ៉ាងណា។
3
បំណងរបស់អុលឡោះ គឺឲ្យបងប្អូនបានបរិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។
4
ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ
5
ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់អុលឡោះនោះឡើយ។
6
មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្ដអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតអុលឡោះជាអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្ដអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។
7
អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។
8
ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។
9
រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីអុលឡោះឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក
10
ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្ដែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។
11
ចូរយកចិត្ដទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។
12
ធ្វើដូច្នេះ អ្នកដែលមិនមែនជាអូមាត់អ៊ីសានឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។
13
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។
14
ប្រសិនបើយើងជឿថា អ៊ីសាពិតជាបានស្លាប់ ហើយរស់ឡើងវិញមែន យើងក៏ជឿថា អុលឡោះនឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយទ្រង់ដោយសារអ៊ីសាដែរ។
15
យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមពាក្យរបស់អ៊ីសាជាអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលអ៊ីសាជាអម្ចាស់មក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ
16
ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមេម៉ាឡាអ៊ីកាត់ និងសំឡេងត្រែរបស់អុលឡោះ អ៊ីសាជាអម្ចាស់ផ្ទាល់នឹងចុះពីសូរ៉កាមក។ អស់អ្នកជឿលើអាល់ម៉ាហ្សៀសដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន
17
បន្ទាប់មក ទើបអ៊ីសាជាអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងអ៊ីសាក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយអ៊ីសាជាអម្ចាស់រហូតតទៅ។
18
ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសំរាលទុក្ខគ្នាទៅវិញទៅមក។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5