bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Timothy 4
1 Timothy 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 5 →
1
រសអុលឡោះមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្ដនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្ដនឹងសេចក្ដីប្រៀនប្រដៅរបស់អ៊ីព្លេស។
2
គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អ៊ីព្លេស។
3
ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលអុលឡោះបានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរគុណ។
4
អ្វីៗដែលអុលឡោះបានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួលទាំងអរគុណវិញ
5
ដ្បិតបន្ទូលរបស់អុលឡោះ និងពាក្យអរគុណ បានធ្វើឲ្យអាហារទាំងអស់ទៅជាបរិសុទ្ធហើយ។
6
បើអ្នកយកសេចក្ដីទាំងនេះ ទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើអាល់ម៉ាហ្សៀសអ៊ីសាយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។
7
កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍អុលឡោះវិញ។
8
ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍អុលឡោះវិញ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមបន្ទូលសន្យានៃអុលឡោះ។
9
ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថាៈ
10
យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើអុលឡោះដ៏នៅអស់កល្ប ទ្រង់ជាម្ចាស់សង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។
11
អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។
12
កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្ដស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្ដបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។
13
ចូរឧស្សាហ៍អានគីតាប ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទំរាំខ្ញុំមកដល់។
14
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
15
ត្រូវយកចិត្ដទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចំរើនឡើងមែន។
16
ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 5 →
All chapters:
1
2
3
4
5
6