bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Timothy 5
1 Timothy 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន
2
ទូន្មានស្ដ្រីចាស់ៗ ទុកដូចជាម្ដាយ និងស្ដ្រីក្មេងៗទុកដូចជាប្អូន ដោយចិត្ដបរិសុទ្ធទាំងស្រុង។
3
ត្រូវជួយស្ដ្រីមេម៉ាយ។
4
ប្រសិនបើស្ដ្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ចិត្តអុលឡោះ។
5
ចំពោះស្ដ្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ដ្រីមេម៉ាយនោះសង្ឃឹមលើអុលឡោះ ហើយព្យាយាមសូមអង្វរ និងទូរអាទាំងយប់ទាំងថ្ងៃ។
6
រីឯស្ដ្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។
7
អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។
8
អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
9
ស្ដ្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ដ្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។
10
គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏បរិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។
11
ចំពោះស្ដ្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីអាល់ម៉ាហ្សៀសមិនខាន
12
ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។
13
មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។
14
ហេតុនេះ ខ្ញុំចង់ឲ្យស្ដ្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មីឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសបានឡើយ
15
ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមអ៊ីព្លេសហ្សៃតនរួចទៅហើយ។
16
ប្រសិនបើស្ដ្រីម្នាក់ ដែលជាអ្នកជឿ មានស្ដ្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យក្រុមជំអះពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំអះអាចនឹងជួយទំនុកបម្រុងស្ដ្រីមេម៉ាយដែលគ្មានទីពឹង។
17
អះលីជំអះទាំងឡាយណានាំមុខក្រុមជំអះបានល្អប្រពៃ ត្រូវលើកកិត្ដិយសគាត់មួយទ្វេជាពីរ ជាពិសេសចំពោះអះលីជំអះណាដែលនឿយហត់ប្រកាសបន្ទូលនៃអុលឡោះ និងបង្រៀនគេ
18
ដ្បិតមានចែងទុកក្នុងគីតាបថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ។
19
បើមានគេចោទប្រកាន់អះលីជំអះណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20
បើមានបងប្អូនណាប្រព្រឹត្ដអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
21
ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។
22
កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
23
កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។
24
អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។
25
រីឯអំពើល្អក៏នឹងលេចមកឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6