bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Colossians 2
Colossians 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់
2
គឺខ្ញុំចង់លើកទឹកចិត្ដបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ ពោលគឺអាល់ម៉ាហ្សៀសផ្ទាល់
3
ដ្បិតតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់អុលឡោះសុទ្ធតែលាក់ទុកនៅក្នុងអាល់ម៉ាហ្សៀសហ្នឹងហើយ។
4
ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសំដីដ៏ពីរោះៗនោះឡើយ។
5
ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើអាល់ម៉ាហ្សៀស។
6
ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។
7
ចូរចាក់ឫស និងកសាងជីវិតលើអ៊ីសា ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរគុណអុលឡោះឲ្យបានច្រីនលើសលប់។
8
ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមអាល់ម៉ាហ្សៀសទេ
9
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។
10
រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមនៅក្នុងអាល់ម៉ាហ្សៀស ដែលជាម្ចាស់លើវត្ថុស័ក្តិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11
ក្នុងអាល់ម៉ាហ្សៀស បងប្អូនក៏បានទទួលពិធីខតាន់ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីខតាន់តាមរបៀបអាល់ម៉ាហ្សៀស ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12
ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយអាល់ម៉ាហ្សៀសហើយ ដោយបងប្អូនរួមក្នុងខ្លួនអាល់ម៉ាហ្សៀស បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយគាត់ដែរ ព្រោះបងប្អូនមានជំនឿលើអំណាចរបស់អុលឡោះ ដែលបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។
13
ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីខតាន់ខាងរូបកាយមែន តែឥឡូវនេះ អុលឡោះបានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយអាល់ម៉ាហ្សៀស។ ទ្រង់បានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14
ទ្រង់បានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមហ៊ូកុំនោះចោល។ ទ្រង់បានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15
ទ្រង់បានដកឫទ្ធិចេញពីវត្ថុស័ក្តិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺទ្រង់បានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជំនះរបស់ទ្រង់។
16
ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូន អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន ថ្ងៃចូលខែ និងថ្ងៃជំអាត់នោះឡើយ។
17
ការទាំងអស់នេះ គ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺអាល់ម៉ាហ្សៀស។
18
មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពម៉ាឡាអ៊ីកាត់នោះឡើយ។ ជនបែបនេះតែងយកការនិមិត្ដឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។
19
គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
20
បងប្អូនបានស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
21
«កុំយក! កុំភ្លក់! កុំប៉ះពាល់!»
22
បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។
23
សេចក្ដីក្នុងបញ្ញត្ដិទាំងនេះ ទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ដ ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិតគ្មានតម្លៃអ្វីសោះ ក្នុងការទប់ទល់នឹងនិស្ស័យលោកកិយ៍ឡើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4