bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Colossians 3
Colossians 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយអាល់ម៉ាហ្សៀសមែន ចូរស្វែងរកអ្វីៗនៅសូរ៉កា ជាកន្លែងដែលអាល់ម៉ាហ្សៀសនៅខាងស្ដាំអុលឡោះនោះវិញ។
2
ចូរគិតពីអ្វីៗដែលនៅសូរ៉កា កុំគិតពីអ្វីនៅលើផែនដីនេះឡើយ
3
ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយអាល់ម៉ាហ្សៀសក្នុងអុលឡោះដែរ។
4
ពេលអាល់ម៉ាហ្សៀសដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយគាត់ ប្រកបដោយសិរីរុងរឿងដែរ។
5
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្ដស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្ដលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាម្ចាស់។
6
ព្រោះតែអំពើទាំងនោះហើយ បានជាអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
7
កាលពីដើម បងប្អូនប្រព្រឹត្ដអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។
8
តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។
9
កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ
10
បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចំរើនថ្មីឡើងៗ ឲ្យបានដូចអុលឡោះដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ទ្រង់យ៉ាងច្បាស់។
11
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
12
ដោយអុលឡោះបានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធ និងជាទីស្រឡាញ់របស់ទ្រង់ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចិត្ដខន្ដី អត់ធ្មត់។
13
ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ អ៊ីសាជាអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
14
លើសពីនេះទៅទៀត ត្រូវមានចិត្ដស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។
15
សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។
16
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
17
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
18
បងប្អូនជាស្ដ្រីដែលមានស្វាមីអើយ ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ឲ្យបានស្របតាមរបៀបអ្នកជឿលើអ៊ីសាជាអម្ចាស់។
19
បងប្អូនដែលមានភរិយាអើយ ត្រូវស្រឡាញ់ភរិយារបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។
20
កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់ឪពុកម្តាយក្នុងគ្រប់កិច្ចការទាំងអស់ ធ្វើដូច្នេះ ទើបគាប់ចិត្តអ៊ីសាជាអម្ចាស់។
21
បងប្អូនដែលមានកូនអើយ កុំដុកដាន់កូនរបស់ខ្លួនឡើយ ក្រែងលោវាបាក់ទឹកចិត្ដ។
22
បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ គ្រប់ជំពូកទាំងអស់។ ត្រូវធ្វើដូច្នេះ មិនគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញ ដូចជាបងប្អូនចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះសរ និងដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់។
23
គ្រប់កិច្ចការដែលបងប្អូនធ្វើ ចូរធ្វើឲ្យអស់ពីចិត្ដ ដូចជាធ្វើសម្រាប់អ៊ីសាជាអម្ចាស់ដែរ គឺមិនមែនធ្វើសម្រាប់មនុស្សលោកទេ
24
ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីអ៊ីសាជាអម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺអាល់ម៉ាហ្សៀស ចូរបម្រើគាត់ទៅ។
25
អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតអុលឡោះមិនរើសមុខនរណាឡើយ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4