bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Galatians 1
Galatians 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
1
ខ្ញុំ ប៉ូល ជាសាវ័ក ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយអ៊ីសាអាល់ម៉ាហ្សៀស និងអុលឡោះជាបិតា ដែលប្រោសអ៊ីសាឲ្យរស់ឡើងវិញ។
2
ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំអះទាំងឡាយនៅស្រុកកាឡាទី។
3
សូមអុលឡោះ ជាបិតានៃយើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស ប្រទានពរ និងសេចក្ដីសុខដល់បងប្អូន។
4
អ៊ីសាជាអម្ចាស់បានលះបង់ជីវិតរបស់គាត់ផ្ទាល់ ព្រោះតែបាបរបស់យើង គាត់បានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមបំណងរបស់អុលឡោះ ជាបិតារបស់យើង។
5
សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
6
ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីអុលឡោះដែលបានត្រាស់ហៅបងប្អូន ស្របតាមគុណរបស់អាល់ម៉ាហ្សៀស ហើយបងប្អូនបែរទៅរកដំណឹងល្អមួយផ្សេងទៀត
7
តាមពិតគ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះបានធ្វើឲ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់អាល់ម៉ាហ្សៀសប៉ុណ្ណោះ។
8
ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្ដី ឬម៉ាឡាអ៊ីកាត់ណាមួយពីសូរ៉កាក្ដី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ!
9
ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!
10
ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្ដមនុស្ស ឬធ្វើឲ្យគាប់ចិត្តអុលឡោះ? តើខ្ញុំស្វែងរកឲ្យមនុស្សពេញចិត្ដឬ? ប្រសិនបើខ្ញុំនៅតែចង់ឲ្យមនុស្សពេញចិត្ដនោះ មានន័យថា ខ្ញុំលែងជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសទៀតហើយ!
11
បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ
12
រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺអ៊ីសាអាល់ម៉ាហ្សៀសឯណោះ ដែលបានសំដែងឲ្យខ្ញុំស្គាល់។
13
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះយ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កំទេចក្រុមជំអះនេះទៀតផង។
14
ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
15
ក៏ប៉ុន្ដែ អុលឡោះបានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយទ្រង់បានត្រាស់ហៅខ្ញុំ ដោយសេចក្តីប្រណីសន្តោសរបស់ទ្រង់។
16
នៅពេលអុលឡោះគាប់ចិត្តសំដែងឲ្យខ្ញុំស្គាល់បុត្រារបស់ទ្រង់ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីបុត្រានៃទ្រង់ទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
17
ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័កមុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
18
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
19
ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័កណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកកូប ជាបងប្អូនរបស់អ៊ីសាជាអម្ចាស់ប៉ុណ្ណោះ។
20
សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះ ឥតកុហកទេ មានអុលឡោះជាសាក្សីស្រាប់។
21
បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកគីលីគា
22
តែក្រុមជំអះនានាដែលជឿអាល់ម៉ាហ្សៀសនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។
23
បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អ អំពីជំនឿដែលគាត់ចង់កំទេចពីមុននោះទៅវិញ!”។
24
គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះតែខ្ញុំ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 2 →
All chapters:
1
2
3
4
5
6