bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Galatians 3
Galatians 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីអ៊ីសាអាល់ម៉ាហ្សៀស ដែលត្រូវគេឆ្កាងនោះ យ៉ាងច្បាស់លាស់ហើយទេតើ!
2
ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលរសអុលឡោះ មកពីបានប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់?
3
ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយរសអុលឡោះ តែឥឡូវនេះម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ?
4
បងប្អូនមានការពិសោធន៍យ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ!
5
អុលឡោះបានប្រទានរសទ្រង់មកបងប្អូន និងបញ្ចេញសកម្មភាព ដោយសំដែងអំណាចផ្សេងៗក្នុងចំណោមបងប្អូននោះ តើទ្រង់ធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
6
អ៊ីព្រហ៊ីមជឿលើអុលឡោះ ហើយទ្រង់រាប់គាត់ឲ្យបានសុចរិតដោយយល់ដល់ជំនឿនេះ ។
7
ដូច្នេះសូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់អ៊ីព្រហ៊ីម។
8
ក្នុងគីតាបមានគ្រោងទុកជាមុនថា អុលឡោះនឹងប្រោសសាសន៍ដទៃឲ្យបានសុចរិតដោយសារជំនឿ ហើយអ៊ីព្រហ៊ីមបានទទួលដំណឹងល្អនេះជាមុនថា «ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក» ។
9
ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលពររួមជាមួយអ៊ីព្រហ៊ីម ដែលជាអ្នកមានជំនឿនោះដែរ។
10
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមហ៊ូកុំនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបហ៊ូកុំយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។
11
មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះអុលឡោះ ដោយពឹងលើហ៊ូកុំនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។
12
រីឯហ៊ូកុំខុសពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ» ។
13
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។
14
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
15
បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។
16
យ៉ាងណាមិញ អុលឡោះមានបន្ទូលសន្យាដល់អ៊ីព្រហ៊ីម និងដល់ពូជពង្សរបស់គាត់។ ក្នុងគីតាបពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺអាល់ម៉ាហ្សៀស។
17
ខ្ញុំនិយាយដូច្នេះចង់ពន្យល់ថា អុលឡោះបានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវ រួចស្រេចហើយ។ រីឯហ៊ូកុំដែលមកដល់ បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់អុលឡោះឡើយបើពុំនោះទេ បន្ទូលសន្យានៃអុលឡោះមុខជាបាត់ខ្លឹមសារមិនខាន។
18
ប្រសិនបើអុលឡោះប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្ដតាមហ៊ូកុំ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមបន្ទូលសន្យានៃអុលឡោះទៀតឡើយ។ ក៏ប៉ុន្ដែ អុលឡោះប្រទានមត៌កមកអ៊ីព្រហ៊ីម ដោយសារបន្ទូលសន្យានៃទ្រង់។
19
បើដូច្នោះ តើហ៊ូកុំមានប្រយោជន៍អ្វី? ហ៊ូកុំកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស។
20
ប៉ុន្ដែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្ដរាគមន៍ឡើយ។ រីឯអុលឡោះវិញ មានតែមួយប៉ុណ្ណោះ។
21
ដូច្នេះ តើបានសេចក្ដីថា ហ៊ូកុំទាស់នឹងបន្ទូលនៃអុលឡោះឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើហ៊ូកុំដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារហ៊ូកុំមែន
22
ក៏ប៉ុន្ដែ ក្នុងគីតាបមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលមត៌ក ស្របតាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀស។
23
មុនពេលជំនឿមកដល់យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ហ៊ូកុំ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។
24
ដូច្នេះហ៊ូកុំមាននាទីណែនាំយើងទៅកាន់អាល់ម៉ាហ្សៀស ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។
25
កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ
26
ដ្បិតដោយសារជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា បងប្អូនសុទ្ធតែជាបុត្ររបស់អុលឡោះ។
27
បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឲ្យបានរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនក៏មានអាល់ម៉ាហ្សៀសនៅជាប់ជាមួយដែរ។
28
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
29
ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6