bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Galatians 5
Galatians 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
1
អាល់ម៉ាហ្សៀសបានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។
2
រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីខតាន់នោះ អាល់ម៉ាហ្សៀសលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។
3
ចំពោះអស់អ្នកដែលចង់ទទួលពិធីខតាន់ ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមហ៊ូកុំទាំងស្រុងផងទៅ។
4
ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើហ៊ូកុំ បងប្អូននោះបែកចេញពីអាល់ម៉ាហ្សៀស ហើយក៏ដាច់ចេញពីក្តីមេត្តារបស់អុលឡោះដែរ។
5
រីឯយើងវិញ ដោយយើងមានជំនឿ រសអុលឡោះជួយយើងឲ្យទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។
6
ចំពោះអ្នកដែលរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ការខតាន់ ឬមិនខតាន់នោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
7
បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ?
8
ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមានប្រភពមកពីអុលឡោះដែលបានត្រាស់ហៅបងប្អូនទេ។
9
«មេម្សៅតែបន្ដិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន»។
10
ចំពោះខ្ញុំ អ៊ីសាជាអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្ដបងប្អូនថា បងប្អូនមុខជាមិនបែកគំនិត ទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះជានរណាក៏ដោយ គេត្រូវតែទទួលទោស។
11
បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីខតាន់ទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីអាល់ម៉ាហ្សៀសជាប់ឆ្កាង នឹងលែងធ្វើឲ្យគេរវាតចិត្ដ ទៀតហើយ។
12
អ្នកដែលនាំឲ្យបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែឲ្យគេក្រៀវខ្លួនឯងតែម្ដងទៅ។
13
បងប្អូនអើយ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់
14
ដ្បិតហ៊ូកុំទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង» ។
15
បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្ដរាយ ដោយសារតែគ្នាឯង។
16
ខ្ញុំសូមជម្រាបថា ចូររស់នៅឲ្យស្របតាមរសអុលឡោះ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្ដលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ
17
ដ្បិតបំណងលោភលន់របស់និស្ស័យលោកីយ៍ តែងតែទាស់នឹងរសអុលឡោះ ហើយរសអុលឡោះក៏មានបំណងទាស់នឹងនិស្ស័យលោកីយ៍ដែរ។ និស្ស័យលោកីយ៍ និងរសអុលឡោះផ្ទុយគ្នាទាំងស្រុង ដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះបានឡើយ។
18
ប្រសិនបើរសអុលឡោះណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ហ៊ូកុំទៀតហើយ។
19
យើងស្គាល់ច្បាស់នូវអំពើផ្សេងៗដែលកើតចេញមកពីនិស្ស័យលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប
20
ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក
21
ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
22
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
23
ចិត្ដស្លូតបូត ចេះទប់ចិត្ដខ្លួនឯង។ គ្មានហ៊ូកុំណាជំទាស់នឹងសេចក្ដីទាំងនេះទេ។
24
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
25
ប្រសិនបើយើងមានជីវិតដោយសាររសអុលឡោះមែន យើងក៏ត្រូវប្រតិបត្ដិតាមរសអុលឡោះដែរ។
26
យើងមិនត្រូវអួតបំប៉ោង រករឿងគ្នាទៅវិញទៅមក និងឈ្នានីសគ្នានោះឡើយ។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 6 →
All chapters:
1
2
3
4
5
6