bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Habakkuk 1
Habakkuk 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
2
អុលឡោះតាអាឡា ជាម្ចាស់អើយ តើខ្ញុំត្រូវស្រែកអង្វរ ទ្រង់ដល់កាលណាទៀត បើទ្រង់មិនស្ដាប់ខ្ញុំដូច្នេះ? ខ្ញុំស្រែកអង្វរទ្រង់ស្តីអំពី អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ទ្រង់មិនសង្គ្រោះយើងខ្ញុំ?
3
ហេតុអ្វីបានជាទ្រង់ឲ្យខ្ញុំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាទ្រង់ឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញខ្ញុំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្តល់ ទាស់ទែងគ្នា។
4
គ្មាននរណាគោរពហ៊ូកុំ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
5
«ចូរក្រឡេកមើលប្រជាជាតិនានា ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ។
6
មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7
ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច និងភ័យញ័រ ពួកគេបង្កើតច្បាប់ និងសិទ្ធិអំណាចខ្លួនឯង។
8
សេះរបស់ពួកគេបោលលឿនជាងខ្លារខិន ហើយពូកែជាងចចកដែលរកស៊ី នៅពេលព្រលប់ទៅទៀត។ កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9
ពួកគេនាំគ្នាមក ដើម្បីកំទេចបំផ្លាញ ទឹកមុខរបស់ពួកគេសាហាវណាស់ ពួកគេចាប់បានឈ្លើយសឹក ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10
ពួកគេប្រមាថមាក់ងាយស្ដេចនានា ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ គឺពួកគេគ្រាន់តែលើកទួលឡើង ហើយវាយយកបានទាំងអស់។
11
ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាម្ចាស់របស់ខ្លួន»។
12
អុលឡោះតាអាឡា អើយ! ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់ជាម្ចាស់នៃខ្ញុំ ជាម្ចាស់ដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! អុលឡោះតាអាឡា ដែលជាថ្មដានៃខ្ញុំអើយ ទ្រង់បានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ទ្រង់ពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
13
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
14
ទ្រង់ចាត់ទុកមនុស្សលោក ដូចត្រីនៅក្នុងសមុទ្រ ឬដូចសត្វលូនវារដែលគ្មានមេកើយ។
15
ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលប់។
16
ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ និងច្រួចទឹកអប់សែនសំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌ ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17
តើដល់ពេលណាទើបពួកគេឈប់ហូតដាវ ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា បែបនេះ?
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3