bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Habakkuk 3
Habakkuk 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
ពាក្យទូរអារបស់ហាបាគូកជាណាពីនៃអុលឡោះ ច្រៀងជាទំនុកសោកសង្រេង:
2
ឱ អុលឡោះតាអាឡា អើយ ខ្ញុំបានឮសេចក្ដី ដែលគេថ្លែងអំពីទ្រង់ អុលឡោះតាអាឡា អើយ ខ្ញុំកោតស្ញប់ស្ញែង ស្នាដៃដែលទ្រង់បានធ្វើ។ សូមសំដែងឲ្យមនុស្សលោកស្គាល់ ស្នាដៃទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលទ្រង់ខឹង សូមនឹកដល់ចិត្តអាណិតមេត្តា របស់ទ្រង់ផង។
3
អុលឡោះមកពីស្រុកថេម៉ាន ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។ ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។
4
ទ្រង់ប្រកបដោយពន្លឺដ៏ត្រចះត្រចង់ មានកាំរស្មីចាំងចេញពីដៃ ដែលបង្កប់ទុកនូវអំណាចរបស់ទ្រង់។
5
ទ្រង់ចាត់ជំងឺអាសន្នរោគ ឲ្យទៅពីមុខទ្រង់។ ទ្រង់ទៅទីណា ជំងឺរាតត្បាតទៅតាមពីក្រោយ។
6
ពេលទ្រង់ឈប់ ផែនដីកក្រើក។ ពេលទ្រង់មើល ប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រ ភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ប្រេះចេញពីគ្នា ភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមក ជាផ្លូវដែលទ្រង់ធ្លាប់ឆ្លងកាត់ ក៏ត្រូវរលាយសូន្យអស់ដែរ។
7
ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ ជំរករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8
តើ អុលឡោះតាអាឡា ខឹងនឹងទន្លេទាំងឡាយឬ? តើទ្រង់ខឹងយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ទ្រង់នៅលើពពក ដូចគេជិះសេះ និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9
ទ្រង់យឹតធ្នូរបស់ទ្រង់ បន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ទ្រង់។ ទ្រង់ធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។
10
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
11
ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ទ្រង់ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12
ទ្រង់ដើរកាត់ផែនដី ទាំងខឹង ទ្រង់ជាន់កំទេចប្រជាជាតិនានាទាំងខឹង។
13
ទ្រង់ចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ និងសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង។ ទ្រង់ប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ទ្រង់កំទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។
14
ទ្រង់ប្រើព្រួញរបស់ពួកគេ ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ មកកំទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15
ទ្រង់ត្រួសត្រាយផ្លូវឲ្យសេះរបស់ទ្រង់ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។
17
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្តល់ប្រេង ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18
រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលប់ ដោយអុលឡោះសង្គ្រោះខ្ញុំ។
19
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3