bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Habakkuk 2
Habakkuk 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើអុលឡោះមានបន្ទូល មកកាន់ខ្ញុំយ៉ាងណា តើទ្រង់ឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។
2
អុលឡោះតាអាឡា មានបន្ទូលតបមកខ្ញុំដូចតទៅ៖ «ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យគេស្រួលអាន។
3
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
4
មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ។
5
ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
6
ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កា ប្រមាថមាក់ងាយពួកគេ ដោយពោលថា: អ្នកមុខជាត្រូវវេទនាពុំខាន ព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃ យកមកធ្វើជាទ្រព្យរបស់ខ្លួន! តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត? អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7
ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់កអ្នក ព្រមទាំងអង្រួនអ្នក ពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នក ដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។
8
អ្នកបានប្លន់រឹបអូសយកទ្រព្យសម្បត្តិ ពីប្រជាជាតិជាច្រើនយ៉ាងណា ជាតិសាសន៍ឯទៀតៗក៏នឹងប្លន់រឹបអូស យកទ្រព្យសម្បត្តិពីអ្នកយ៉ាងនោះដែរ ព្រោះអ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
9
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នករកទ្រព្យបានដោយទុច្ចរិត ដើម្បីធ្វើឲ្យក្រុមគ្រួសាររបស់ខ្លួន ក្លាយទៅជាអ្នកមាន ហើយសង់ផ្ទះរបស់ខ្លួនយ៉ាងខ្ពស់ ដោយចង់គេចផុតពីមហន្តរាយ។
10
គម្រោងការរបស់អ្នកនឹងនាំឲ្យក្រុមគ្រួសារ របស់អ្នកត្រូវអាម៉ាស់។ ដោយអ្នកកំទេចជាតិសាសន៍ជាច្រើនដូច្នេះ អ្នកនឹងធ្វើឲ្យជីវិតរបស់ខ្លួនត្រូវវិនាស។
11
សូម្បីតែថ្មកំពែងក្រុងក៏ចោទប្រកាន់អ្នកដែរ ហើយឈើធ្នឹមស្រែកបន្ទរ យល់ស្រប។
12
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកបានសង់ទីក្រុង ដោយបង្ហូរឈាម និងប្រព្រឹត្តបទឧក្រិដ្ឋ។
13
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលធ្វើឲ្យ ស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើង ហើយឲ្យកិច្ចការដែលមហាជនទាំងឡាយ ប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។
14
សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដី ក៏មានសុទ្ធតែមនុស្សស្គាល់ សិរីរុងរឿងរបស់ អុលឡោះតាអាឡា យ៉ាងនោះដែរ។
15
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកបង្អកស្រាដែលប្រៀបបាននឹង ពិសពុលឲ្យអ្នកដទៃផឹកស្រវឹង ដើម្បីមើលកេរខ្មាសរបស់គេ!
16
អ្នកមិនទទួលកិត្តិយសទេ ផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំង ចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាស ដែលមិនខតាន់ឲ្យគេឃើញទៅ! អុលឡោះតាអាឡា នឹងបែរទៅដាក់ទោសអ្នក ដោយអំណាចរបស់ទ្រង់ ភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជា ភាពអាម៉ាស់វិញ!
17
អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅ ដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។ អ្នកបានសម្លាប់រង្គាលហ្វូងសត្វ ដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច! អ្នកបានបង្ហូរឈាមមនុស្ស ហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះ ប្រជាជនទាំងអស់ដែលរស់នៅស្រុក និងក្រុងនានា។
18
តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី? គេប្រើរូបដែលធ្វើពីលង្ហិន ដើម្បីប្រៀនប្រដៅបោកប្រាស់។ ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
19
អ្នកមុខជាត្រូវវេទនាពុំខាន! ព្រោះអ្នកពោលទៅកាន់រូបឈើថា “សូមក្រោកឡើង” ហើយពោលទៅកាន់ថ្ម ដែលមិនចេះនិយាយថា “សូមក្រោកឡើង!”។ តើថ្មនោះបង្រៀនកើតឬ? រូបទាំងនោះស្រោបមាស និងប្រាក់មែន តែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
20
ផ្ទុយទៅវិញ អុលឡោះតាអាឡា នៅក្នុងម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ ចំពោះទ្រង់!
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3